យុវជនមកពីវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ក្លាយជាជ័យលាភីក្នុងការជជែកដេញដោលថ្នាក់ជាតិ

2022/08/13 12:03:12 am        1.0 K

ភ្នំពេញ៖ រយៈពេល ១១ខែ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា បានឈានដល់វគ្គផ្ដាច់ព្រ័ត ក្រោមប្រធានបទ “ យុវជនត្រូវមានចំណេះដឹង បំណិន និងចរិយាធ៌មជាពលរដ្ឋល្អ ដើម្បីក្លាយទៅជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ”។ វគ្គផ្ដាច់ព្រ័ត បានរកឃើញនូវម្ចាស់ជ័យលាភី ជាក្រុមសិស្សដែលមកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ខេត្តសៀមរាប។

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ ២០២២ ឈានដល់វគ្គផ្ដាច់ព្រ័តនៅថ្ងៃនេះ ក្រោម​ការ​ប្រកួតប្រជែង​ដ៏​ស្វិត​ស្វាញ រវាងក្រុមមកពីសាលាប៊ែលធីអន្តរជាតិ ជាក្រុមស្រប និងក្រុមមកពី វិទ្យាល័យហ៊ុនសែនប្រាសាទបាគង ខេត្តសៀមរាប ជាក្រុមបដិសេធ។

ការប្រកួតនេះរៀបចំឡើងក្រោមប្រធានបទ“ យុវជនត្រូវមានចំណេះដឹង បំណិន និងចរិយាធ៌មជាពលរដ្ឋល្អ ដើម្បី​ក្លាយ​ទៅជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ” ដោយមានការដាក់ពិន្ទុសុក្រឹត្យពី សមាសភាព​គណៈកម្មការ​ពោ​ពេញ​​ដោយសមត្ថភាពចំនួន ៧រូប មកពីវិស័យផ្សេងៗគ្នា និងមានការបោះឆ្នោត​គាំទ្រផងដែរ។

ជាលទ្ធផលក្រោយបញ្ចប់ការប្រកួត គឺក្រុមមកពី វិទ្យាល័យហ៊ុនសែនប្រាសាទបាគង ខេត្តសៀមរាប បានក្លាយ​ជាម្ចាស់​ជ័យលាភី រីឯក្រុមមកសាលាប៊ែលធី ទទួលចំណាត់ថ្នាក់លេខពីរ។

ទោះការប្រកួតនេះមានការចាញ់ ឈ្នះយ៉ាងណាក្ដី ក្រុមទាំងពីរសុទ្ធតែពេញចិត្ត និងចាត់ទុកថានេះ ជាជោគជ័យ។ ពួកគាត់ជាយុវជនលើកឡើងថា នេះជាចំណុចចាប់ផ្ដើម ហើយពួកគាត់នឹងប្រឹងប្រែងបន្តទៀត។ ប្រឹងប្រែងដើម្បីខ្លួន​ឯង ប្រឹងប្រែងដើម្បីគ្រួសារ និងប្រឹងប្រែងដើម្បីសង្គមជាតិ។

ជាការមើលឃើញរួមនៃកម្មវិធីនេះ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកយុវជន នៃក្រសួងអប់រំ ជាអ្នក​រៀបចំ​ឱ្យមា​ន​កម្ម​វិធីជជែកដេញដោលនេះឡើង លើកឡើងជាការពេញចិត្តជាខ្លាំង ចំពោះសមត្ថភាពយុវជន ដែលបាន​ចូលរួម​ប្រកួត។ លោកជំទាវ វាយតម្លៃថាសមត្ថភាពយុវជនកម្ពុជា ក្នុងការចូលរួមការប្រកួតនេះ គឺកាន់តែមានភាព​ប្រសើរពី​មួយឆ្នាំ​ទៅមួយឆ្នាំ។

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ ២០២២ ក្រៅពីមានវត្តមាន សមាសភាពគណៈកម្មការចំនួន ៧រូប ក៏មាន​វត្ត​មាន ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ទស្សនាដោយផ្ទាល់ផងដែរ។

ឯកឧត្តម ក៏​បាន​ផ្ដល់​អនុសាសន៍មួយចំនួន ដោយបញ្ជាក់ឱ្យយុវជនត្រូវខិតខំ ព្រោះការសិក្សាគ្មានទីបញ្ចប់នោះទេ។ ឯកឧត្តម​បន្ត​ថា គ្រប់រូបអាចធ្វើការស្វ័យសិក្សា តាមការអានសៀវភៅ ការប្រើប្រាស់អ៊ីនធរណិត ដើម្បីបន្តវិវត្តខ្លួន​ឱ្យ​ទាន់​នឹង​សង្គម​ជាតិ​។អត្ថបទ៖ គឹមហុក



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm