គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ផ្តល់សេវាពិនិត្យព្យាបាលជូនពលរដ្ឋបានចំនួនជិត ១១លាននាក់

2022/08/13 12:22:56 am        30

ភ្នំពេញ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា ក្នុងរយៈពេល​ជាង ១០ឆ្នាំ ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារគ្រូពេទ្យ​ស្ម័គ្រ​​ចិត្តឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋគ្រប់រូប បានចំ​នួនជិត ១១លាននាក់។

ឯកឧត្តម លេង ផាលី បានថ្លែងទៀតថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយ​ទស្សន​វិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យ​ចំនួន ៦,៧៧៩នាក់ ក្នុងនោះ ស្ត្រីមានចំនួន ៣,៦៩៦នាក់ ដឹកនាំនិងសម្រប​សម្រួលដោយរូបឯកឧត្តមផ្ទាល់ បានបំពេញ​បេសក​កម្មដ៏ថ្លៃថ្លា ដោយទទួលបានលទ្ធផលប្រកប​ដោយ​ប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងកា​រ​ចូល​រួម​អប់រំផ្ស​ព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត នៃព្រះ​រាជាណាច​ក្រកម្ពុជា បានចំនួន៦៦៨លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១០,៤៧៥,៧៣៥នាក់ (ដប់លាន សែសិបប្រាំពីរម៉ឺន ប្រាំពាន់ ប្រាំពីររយ សាមសិប ប្រាំនាក់) គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ចំនួនជាង១ ភាគ២ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន១៦,៨៤៣,៣៣៣នាក់ (ដប់ប្រាំមួយលាន ប៉ែតសិបបួនម៉ឺន បីពាន់ បីរយ សាមសិប បីនាក់) ធៀបនឹងឆ្នាំ២០២២ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជា​មួយ​សាខា​សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់​ជាន់​ថ្នាក់។

ឯកឧត្តម លេង ផាលី បានបន្តទៀតថា ការចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្ស​ធម៌សុទ្ធ​សាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយ​ឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ  និងបង្កើនភាពសុខដុមរ​មនាក្នុងសហគមន៍ តាម​រយៈការ​ផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។

បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅ​រកភា​ព​ជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ដូចសព្វមួយដង ប្រជាពលរដ្ឋពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា គោរពថ្លែងអំណរគុណយ៉ាងខ្លាំង ​ចំពោះ​សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះ ជូនដល់ប្រជាពល​រដ្ឋ​ជារៀង​រហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ដែល​លោក​​​តែងតែ​ខ្វល់ខ្វាយគិតគូរ និងរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងគ្រប់កាលទេសៈ។ យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុ​ជាតិ និងមាតុភូមិរបស់យើង ជាពិសេសការចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋភិបាលផងដែរ។

តាមរយៈ​នៃកិច្ចខិតខំប្រឹងប្រែងដ៏ឧត្តុងឧត្តម និងដ៏ថ្លៃថ្លា របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី រយៈ​ពេល​ជាង ១០ឆ្នាំកន្លងមក បានទទួលលទ្ធផលជាផ្លែផ្កា ដែលនាំឱ្យប្រជាពលរដ្ឋទាំងអស់ គោរពថ្លែងអំណរគុណ​យ៉ាង​​ខ្លាំង​ជូន​​ចំពោះសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា​នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមការងារ និងទទួលយក​ពុទ្ធពរទាំងបួន​ប្រការរបស់ព្រះពុទ្ធ។ យើងទាំងអស់គ្នាគោរពថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ មានលោកតា លោកយាយ ពុក ម៉ែ អ៊ុំ ពូ មីង បងប្អូន ដែលតែងតែគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។ យើងទាំង​អស់​គ្នា​ប្តេជ្ញា​រួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍។

ឯកឧត្តម លេង ផាលី បានបញ្ជាក់ទៀតថា នៅពេលប្រទេសជាតិទទួលរងការរាតត្បាត នៃជំងឺកូវីដ-១៩ ដោយទទួល​បានការ​អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំសម្របសម្រួលដោយផ្ទាល់ពី ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ២,៩៤៥នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការ ចំពោះកិច្ចចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់វ៉ាក់សាំងជូន​ប្រជាពលរដ្ឋ​បានប្រមាណ ៩,៣៥៨,០៥២ដូស (ប្រាំបួនលាន សាមសិបប្រាំម៉ឺនប្រាំបីពាន់ហាសិបពីរដូស) ក្នុង២៥ រាជធានី-ខេត្ត។

សូមអរគុណដល់អាជ្ញាធរមូលដ្ឋាន​សម្រាប់កិច្ចសហការយ៉ាងល្អ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានបំពេញភារ​កិច្ច​យ៉ាងមោះម៉ុត ប្រកបដោយស្នាមញញឹម និងទំនួលខុសត្រូវខ្ពស់ ដោយមិនគិតពីការនឿយហត់ ដើម្បីលើកកម្ពស់​សុខុមាល​​ភាពបង​ប្អូនប្រជាពលរដ្ឋ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា​ស្របតាមគោលការណ៍ណែនាំ​របស់​រាជរា​ដ្ឋា​​​​ភិបា​ល ដើម្បីឈានទៅបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm