ឥណ្ឌូនេស៊ី និង​កងកម្លាំង​អាមេរិកធ្វើ​សមយុទ្ធ​យោធា​រួមគ្នា

2022/08/13 07:36:50 pm        1.1 K

​ឥណ្ឌូនេស៊ី៖ កងទ័ព​មកពី​សហរដ្ឋ​អាមេរិក និង​ឥណ្ឌូនេស៊ី​បានធ្វើ​សមយុទ្ធ​ប្រយុទ្ធ​រួមគ្នា​ប្រចាំឆ្នាំ កាលពី​ថ្ងៃ​សុក្រ​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូនេស៊ី​ បន្ទាប់ពី​មាន​សញ្ញា​នៃ​ការកើនឡើង​សកម្មភាព​ដែនសមុទ្រ ​របស់​ប្រទេស​ចិន​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។

ទាហាន​ជាង 5,000​នាក់​មកពី​សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី អូស្ត្រាលី ជប៉ុន និង​សិង្ហ​បុរី​បាន​ចូលរួម​ក្នុង​សម​យុទ្ធ​នៅ​ឆ្នាំនេះ ដែល​ធ្វើឱ្យ​វា​ក្លាយ​ជា​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​បំផុត​ ចាប់តាំងពី​សមយុទ្ធ​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ2009​។​ ​សមយុទ្ធ​រួមគ្នា​បានចាប់ផ្តើម​កាល​ដើមខែ​នេះ​ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា និង​កោះ Borneo​។ សមយុទ្ធ​នេះ​ក៏បាន​មកជួប​ប្រជុំគ្នា​ពី​ប្រទេស​មួយ​ចំនួន​រួមមាន​ចក្រភព​អង់គ្លេស កាណាដា បារាំង ឥណ្ឌា ម៉ាឡេស៊ី កូរ៉េខាងត្បូង នូ​វែ​ល​សេ​ឡង់ ប៉ា​ពួ​ញូ​ហ្គី​ណេ និង​ទី​ម័​រ​ខាងកើតជា​ប្រទេស​សង្កេតការណ៍​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ ពី​ការកសាង​សម្ព័ន្ធភាព​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ស្រដៀង​គ្នា​ទៅ​នឹង​អង្គការ​ណា​តូ​ថា ​ជា​មធ្យោបាយ​បង្កជម្លោះ​ដោយ​ចេតនា​។

មេបញ្ជាការ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក​លោក John C. Aquilino បាន​និយាយ​ថា ការ​គំរាម​កំហែង​គឺជា​អ្វី​ដែល​ពួកគេ​កំពុង​ព្យាយាម​បញ្ចៀស ដែល​លោក​បាន​និយាយ​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម​ ជាមួយ​មេបញ្ជាការ​យោធា​ឥណ្ឌូនេស៊ី​លោក Andika Perkasa កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង Baturaja ជាទី​ក្រុង​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងត្បូង​។​ លោក Aquilino បាន​និយាយ​ថា ប្រទេស​ចំនួន 14 ដែល​បាន​មក​ចូលរួម​ក្នុង​សម​យុទ្ធ​ជាក់ស្តែង​នេះ បាន​បញ្ជូន​កងកម្លាំង​អន្តរ​ប្រតិបត្តិការ​ដើម្បី​ធានា​បាន​ថា កងកម្លាំង​របស់​ពួកគេ​អាច​មក​រួមគ្នា និង​គាំទ្រ​នូវ​អ្វីដែល​ចាំបាច់​ក្នុង​គ្រា​មាន​វិបត្តិ​។ យើង​នឹង​បន្ត​ជួយផ្តល់​ឲ្យ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដោយ​សេរី និង​បើកចំហ ដែល​បំណង​របស់​យើង​គឺ​ដើម្បី​កសាង​ទំនាក់ទំនង កសាង​អន្តរ​ប្រតិបត្តិការ និង​ត្រៀម​ខ្លួន ​ប្រសិនបើ​យើង​ត្រូវការ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ឧបទ្ទវហេតុ​ណាមួយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        942
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        488
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm