កម្ពុជា​រក​ឃើញ​មនុស្ស ​៦៩​​នាក់​ទៀត ​ឆ្លង​កូវីដ​១៩​​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគន៍ ​២០​កុម្ភៈ

2021/04/27 09:59:58 am        21

ភ្នំពេញ៖ កម្ពុជា​រក​ឃើញ​មនុស្ស ៦៩​នាក់​បន្ថែម​ទៀត​ឆ្លង​មេរោគ​កូវីដ​១៩ ក្នុង​នោះ ៦៨​ករណី​ បាន​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ បន្ទាប់​ពី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ហើយ ១​ករណី​ជា​ការ​នាំ​ចូល​ដោយ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ។

ក្រសួង​សុខាភិបាល​ បាន​ប្រកាស​ថា មនុស្ស​៦៩​​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​​មេរោគ​កូវីដ​១៩​នៅ​ថ្ងៃ​នេះ ដែល​នាំឱ្យ​ចំនួន​មនុស្ស​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ​នៅ​កម្ពុជា​កើន​ឡើង​ដល់​ចំនួន ២,៥៤៦​នាក់​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន​មក។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស ៦៨​នាក់​នេះ បានឆ្លង​មេរោគ​កូវីដ​១៩​នេះ​ បន្ទាប់​ពី​ពួកគេ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដែល​នាំ​ឲ្យ​ចំនួន​មនុស្ស​ឆ្លង​មេរោគ​កូវីដ​១៩​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​មួយ​នេះ កើន​ឡើង​ដល់​ចំនួន ២,០១៧​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​១​ករណី​ទៀត ក្រសួង​ថា ជា​ករណី​នាំ​ចូល​ដោយ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ។

បើតាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​​ស្វាយរៀង ២៨​នា​ក់ ភ្នំពេញ​ចំនួន ២៣​នាក់ ខេត្ត​កណ្ដាល​ចំនួន ១៣​នាក់ និង​​ ខេត្ត​ព្រះសីហន​ចំនួន​ ៤​នាក់។

គិត​ត្រឹម​ថ្ងៃ​ទី​០២ ខែ​មេសា​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ២,៥៤៦​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​មេរោគ​នេះ​ដំបូង​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​ឆ្នាំ​មុន ហើយ​ក្រសួង​សុខាភិបាល​​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ១,២៥៦​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​​ហើយ ខណៈ​អ្នក​ជំងឺ ១,២៧០​​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        127
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm