អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ ចាប់ផ្ដើមមានភាពប្រសើរ ក្រោយមានវត្តមានភ្ញៀវបរទេសកើនឡើង

2022/08/13 08:07:27 pm        620

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រកបអាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ កំពុងមានភាពសប្បាយចិត្ត​ក្នុងពេលបច្ចុប្បន្ន។ ភាពសប្បាយចិត្ត ព្រោះមានវត្តមានភ្ញៀវទេសចរបរទេសដើរ​កំសាន្តច្រើន​ជាងមុន ដែលអាចជួយឱ្យអាជីវកម្មរបស់ពួកគាត់មានភាពប្រសើរផងដែរ។

ក្រសួងទេសចរណ៍ ទើបបានបញ្ជាក់ថ្មីៗនេះថា ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ មាន​ចំនួនរហូតដល់ជាង ២៤ម៉ឺននាក់ បានធ្វើដំណើរកំសាន្តជុំវិញប្រទេសកម្ពុជា​ ក្នុងសប្ដាហ៍ដំបូងនៃខែ សីហា នេះ។ ក្នុងនោះភ្ញៀវទេសចរជាតិ មានជាង ២២ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមានចំនួនជាង ២ម៉ឺននាក់។

ខណៈមានកំណើនភ្ញៀវទេសចរកើនឡើងនេះ អ្នកប្រកបរបរស៊ីក្លូដឹកភ្ញៀវបរទេស ​ក៏ចាប់ផ្ដើមមាន​ភ្ញៀវ​ដឹកជាប្រចាំឡើងវិញ ក្រោយមានភាពស្ងប់ស្ងាត់ជាយូរដោយសារកូវីដ-១៩។ នេះជាការលើកឡើងរបស់លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ ​និងមុខរបរក្រៅប្រព័ន្ធ។ លោក បញ្ជាក់ថា ភ្ញៀវជិះស៊ីក្លូ ក្នុងរយៈពេល ២ខែចុងក្រោយនេះគឺចាប់មានកំណើន ហើយ​លោកសង្ឃឹមថា ខែ វិច្ឆិកា ចំនួននឹងកាន់តែច្រើន។ បច្ចុប្បន្នគឺមាន ការសហការជាមួយសណ្ឋាគារ និងទីភ្នាក់ងារទេសចរណ៍ ​ដោយមានការលក់ជាកញ្ចប់សម្រាប់ទស្សនានៅប្រទេសកម្ពុជា។ លោកបន្តថា អ្នកប្រកបរបរស៊ីក្លូ គឺមានភ្ញៀវជាប្រចាំ ហើយអ្នកខ្លះក៏បានវិលត្រឡប់មកពីស្រុក​កំណើត ដើម្បីប្រកបរបរនេះជាថ្មីផងដែរ។

លើកឡើងដូចគ្នាផងដែរ សម្រាប់អាជីវកម្មក្នុងទីតាំង ផ្សារទួលទំពូង ​បញ្ជាក់ថា បច្ចុប្បន្ននេះ គឺមាន​ភ្ញៀវទេសចរបរទេសចូលមកផ្សារច្រើនជាងមុន។​ វត្តមានរបស់ភ្ញៀវបរទេស ក៏បានជួយឱ្យការ​លក់ដូរ របស់ពួកគាត់មានភាពកាន់តែប្រសើរផងដែរ។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ពី ចំនួនភ្ញៀវទេសចរក្នុង សប្ដាហ៍​ដំបូងនៃខែ សីហា ក៏បានលើកឡើងដែរថា ទីតាំងសំខាន់ដែលស្រូបទាញភ្ញៀវទេសចរ​បាន​ច្រើនជាងគេ គឺខេត្តសៀមរាប ​បន្ទាប់មកគឺខេត្តព្រះសីហនុ ​កំពត កែប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm