ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ គប្បីមានមោទនភាពដែលខ្លួនខំធ្វើកុំខ្វល់ថាគេមើល ឬ មិនមើល

2022/08/14 06:09:24 pm        849

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងថា មនុស្សម្នាក់ៗត្រូវមានមោទនភាពលើអ្វីដែលខ្លួនធ្វើបាន ដោយមិនបាច់ទៅខ្វល់នឹងរឿងគេមើលឬមិនមើល Share និង Likeច្រើននោះទេ ខណៈមានអ្នកឈ្លោះគ្នាក្នុងក្រុមគ្រួសាររបស់ពួកគេហើយត្រូវបានមហាជនគេចាប់អារម្មណ៍មើលច្រើននោះមិនប្រកដថាសប្បាយចិត្តនោះឡើយ។

 ថ្លែងនៅក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នៃសិល្បៈទាំង ៧ទម្រង់ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា មានបងប្អូនខ្មែរយើងមួយចំនួន បានត្អូញត្អែរពីស្នាដៃរបស់ខ្លួនពេលដែលពួកគាត់បានធ្វើចម្លាក់ និងឆ្លាក់អក្សរសាស្រ្តខ្មែរជាដើម មិនសូវមានការគាំទ្រលើបណ្តាញសង្គម និងមិនសូវមានអ្នក Share ឬ Like ច្រើនដូចរឿងរ៉ាវជម្លោះគ្រួសារគេនោះ។

យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានកោតសរសើរ និងបានបង្ហាញការគាំទ្រដល់បងបងប្អូនខ្មែរ ដែលបានខិតខំឆ្លាក់អក្សរសាស្រ្ត និងចម្លាក់បែបបុរាណផ្សេងៗបង្ហោះបង្ហាញដល់សាធារណៈជនឲ្យមើល និងឲ្យបានដឹងផងដែរ បើទោះបីបងប្អូនខ្លះគាត់មិនបានចាប់អារម្មណ៍ក៏ដោយ ខណៈសកម្មភាពនេះបានបង្ហាញឲ្យឃើញថា ពួកគាត់និមួយៗបានអភិរក្ស និងថែរក្សានូវវប្បធម៌ប្រពៃណីជាតិខ្មែរយើងដែលបានបន្សល់ទុកឲ្យពួកយើងទាំងអស់គ្នារហូតដល់បច្ចុប្បន្ននេះ។

 ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ ក៏បានលើកទឹកចិត្តបងប្អូនខ្មែរគ្រប់រូប ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវផ្តោតទៅលើការឲ្យតម្លៃរបស់អ្នកដ៍ទៃជាជាងការផ្តល់តម្លៃចំពោះខ្លួនឯងនោះទេ។ យើងត្រូវមានមោទនភាពចំពោះអ្វីដែលយើងធ្វើបាន ទោះបីជាវាមិនល្អដូចគេ ឬមិនមានការចាប់អារម្មណ៍ច្រើនដូចគេក៏ដោយ ប៉ុន្តែវាបានកើតចេញពីស្នាដៃ និងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់យើង នេះហើយជាមោទនភាពរបស់យើងគ្រប់ៗគ្នានោះ៕

អត្ថបទ: បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        169
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm