ឯកឧត្តម ហ៊ុន ម៉ានី៖ បក្សប្រជាជន​នៅតែរឹងមាំ បើទោះបីយន្តការប្រឆាំង​មានការសាកល្បង​កម្លាំងសាមគ្គីផ្ទៃ​ក្នុងបក្សក្តី

2022/08/14 07:40:48 pm        675

ភ្នំពេញ៖ បក្សប្រជាជនកម្ពុជានៅតែរឹងមាំ បើទោះ​បី​យន្ត​ការ​ប្រឆាំង​មាន​ការ​សាកល្បង​កម្លាំង​សាមគ្គី​ផ្ទៃ​ក្នុង​បក្សក្តី​។​ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គ​លេខា​ធិការ​គណៈ​ចលនា​មហាជន​ នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​មួយ​នៅ​ថ្ងៃ​នេះ​។

មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​ស្តីពី​«ការចែករំលែក និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​ការងារ​ព័ត៌មាន ​និង​ការ​ផ្សព្វ​ផ្សាយ​មហា​ជន​ក្នុង​បរិបទ​ឌីជីថល» ​នៅ​ថ្ងៃ​ទី១៤​ខែ​សីហា​នេះ ​ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ​គណៈច​លនា​មហាជន​ នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា ​ «ការធ្វើនយោបាយ ជាពិសេស​តាម​រយៈការ​ផ្សព្វ​ផ្សាយ​ត្រូវ​ធ្វើ​ជា​មួយ​ប្រជាសាស្ត្រ​ផង​ ភូមិ​សាស្ត្រផ​ង​ និង​ស្រប​ជា​មួយ​បរិបទ​ផង​»។ សមាជិក សមាជិកា​គណបក្ស​ទាំងអស់​ ឱ្យ​ចេះ​សម្រួច ​និង​ស្វែង​រក​វិធី​សាស្ត្រ​នៃ​ការ​រៀប​ចំ​ខ្លឹម​សារពិត ​ទាក់ទាញ ​ស្រប​ជា​មួយ​តម្រូវ​ការ​របស់​ប្រជាជន ​និង​​ចំក្រុម​គោលដៅ ​ហើយ​ដែល​ជា​ព័ត៌មាន​ដែល​មាន​ហេតុ​ មានផល​ មាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​តាម​មូល​ដ្ឋាន​រៀង​ៗ​ខ្លួន​។

ឯកឧត្តម​បន្តថា បទពិសោធន៍​កន្លង​មក​ដែល​គណបក្ស​ប្រជាជន​បាន​ឆ្លង​កាត់​ជា​ពិសេស​ដំណាក់​កាល​ឆ្នាំ២​០១៣​ «ខណៈយន្ត​ការ​ប្រឆាំង​មាន​ការ​សាក​ល្បង​កម្លាំង​សាមគ្គី​ផ្ទៃ​ក្នុង​យើង​ជា​បន្ត​បន្ទាប់​ តែ​ថ្នាក់​ដឹកនាំ​ សមាជិក សមាជិកា និងអង្គការចាត់​តាំង​គណបក្ស​ប្រជាជន​នៅ​តែ​រឹង​មាំ»​។

រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​សម្តេច​តេជោ ហ៊ុន សែន​ ជា​ប្រធាន​គណបក្ស ​បច្ចុប្បន្ន​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ ជាពិសេស​ប្រជាពលរដ្ឋ​រស់​នៅក្នុ​ង​ភាព​សុខ​សាន្ត​ដោយ​សារ​កម្ពុជា​មាន​សន្តិភាព​ពេញ​បរិបូណ៍៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm