ពាន​យុវជន​ U15 ​និង​ U18 ​បាន​រកឃើញ​បេក្ខភាព​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ​

2022/08/15 05:35:45 pm        84

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ ​(U15) និង​អាយុ​ក្រោម ១៨​ឆ្នាំ ​(U18) ឆ្នាំ២០២២ បាន​រកឃើញ​បេក្ខភាព​ឡើង​​វគ្គ ៨​ក្រុម​ចុងក្រោយ ឬ​វគ្គ ១/៤​ផ្ដាច់ព្រ័ត្រ​ហើយ បន្ទាប់ពី​ធ្វើការ​ប្រកួត​ជម្រុះ​វគ្គ ១៦​ក្រុម​ចុងក្រោយ​តែ ១​ជើងកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​សម្រាប់​ពានរង្វាន់​យុវជន​ U15 ​ក្រុម​ដែល​បាន​យកឈ្នះ​គូប្រកួត​ឡើង​វគ្គ​បន្ដ រួមមាន​ក្រុមយុវជន​ U15 ​កងយោធពល​ខេមរភូមិន្ទយកឈ្នះ​ក្រុមយុវជន​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៥-៤ បន្ទាប់ពី​ប្រកួត​ម៉ោង​ធម្មតា​ស្មើគ្នា ២-២, ក្រុម​អគ្គិសនី​កម្ពុជាយកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តកំពង់ឆ្នាំង ៣-១, ក្រុម​អង្គ​រថា​យ​ហ្គឺ​រយកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តឧត្ដរមានជ័យ ៣-១ ដូចគ្នា។​ ​រីឯ​ក្រុម​ក្រុម​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ បាន​យកឈ្នះ​សាលា​តម្រង់ទិស​ខេត្តព្រះវិហារ ១-០, ក្រុម​ណាហ្គា​វើ​ល​ដ៏​-​កំពង់ស្ពឺយកឈ្នះ​សាលា​តម្រង់​ទិស​ខេត្ត​កែប ៣-០, ក្រុម​សាលា​តម្រង់ទិស​ខេត្តកំពតយកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តកណ្ដាល ២-១, ក្រុម​សាលា​តម្រង់ទិស​ខេត្តស្វាយរៀងយកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តក្រចេះ ៤-០ និង​ក្រុម​សាលា​តម្រង់ទិស​ខេត្តរតនៈគិរីយកឈ្នះ​សាលា​តម្រង់ទិស​ខេត្ត​ត្បូងឃ្មុំ ៤-១។​

​សម្រាប់​កម្មវិធី​ប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយនៃ​ពាន​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំនេះរួមមាន​ក្រុមយុវជន​ U15 ​កងយោធពល​ខេមរភូមិន្ទជួប​ក្រុម​សាលា​តម្រង់ទិស​ខេត្តរតនៈគិរី​, ក្រុម​អគ្គិសនី​កម្ពុជាជួប​ក្រុម​សាលា​តម្រង់ទិស​ខេត្តស្វាយរៀង​, ក្រុមយុវជន​អង្គ​រថា​យ​ហ្គឺ​រជួប​ក្រុម​សាលា​តម្រង់ទិស​ខេត្តកំពត​, ក្រុម​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យជួប​ក្រុមយុវជន​ណាហ្គា​វើ​ល​ដ៏​-​ខេត្តកំពង់ស្ពឺ។ ការប្រកួត​គ្រោង​ធ្វើឡើងនា​ថ្ងៃទី​២១ ខែសីហា​ខាងមុខនេះ។​ ​ដោយ​ឡែក​ពានរង្វាន់​យុវជន​ U18 ​វិញ ក្រុម​ដែល​បាន​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយរួមមាន​ក្រុម​វិសាខាយកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៣-០, ក្រុម​ភ្នំពេញ​ក្រោ​នយកឈ្នះ​ក្រុម​បឹងកេត ១-០, ក្រុម​អង្គ​រថា​យ​ហ្គឺ​រយកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តកំពង់ឆ្នាំង ២-១, ក្រុម​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ បាន​យកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​កាត់​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៤-៣ ក្រោយ​ប្រកួត​ម៉ោង​ធម្មតា​ស្មើគ្នា ២-២។​

​ចំណែក​ក្រុម​ណាហ្គា​វើ​ល​ដ៏​-​កំពង់ស្ពឺ បាន​យកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្ត​ព្រះសីហនុ ៨-១, ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទីយកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តកោះកុង ៣-១, ក្រុម​សាលា​តម្រង់ទិស​ខេត្តស្វាយរៀង យកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តស្ទឹងត្រែង ៣-២ និង​ក្រុម​សាលា​តម្រង់ទិស​ខេត្ដ​កំពង់ចាម យកឈ្នះ​ក្រុម​សាលា​តម្រង់​ទិស​ខេត្តក្រចេះ ២-០។​ ​ចំពោះ​កម្មវិធី​ប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​យុវជន​ U18 ​ដែល​គ្រោង​ប្រកួត​នា​ថ្ងៃទី​២១ ខែសីហា​ខាងមុខ រួមមាន​ក្រុមយុវជន​វិសាខាជួប​ក្រុម​សាលា​តម្រង់ទិស​ខេត្តកំពង់ចាម​, ក្រុម​ភ្នំពេញ​ក្រោ​នជួប​ក្រុម​សាលា​តម្រង់ទិស​ខេត្តស្វាយរៀង​, ក្រុម​អង្គ​រថា​យ​ហ្គឺ​រជួប​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី និង​ក្រុម​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យជួប​ក្រុមបាល់ទាត់​ណាហ្គា​វើ​ល​ដ៏​-​កំពង់ស្ពឺ៕ ​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        111
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm