ប្រទេស​ចំនួន ​៤២ អំពាវនាវ​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​

2022/08/15 05:46:30 pm        700

​អ៊ុយក្រែន៖ ប្រទេស​ចំនួន ​៤២ បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​របស់ខ្លួន ​ចេញពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដោយ​បញ្ជាក់​ថា វត្តមាន​របស់​ពួកគេ​នៅ​ទីនោះ​បង្ក​ការ​គំរាម​ដល់​ប្រតិបត្តិការ​សុវត្ថិភាព​ នៅ​រោងចក្រ​នុយក្លេអ៊ែរ​។

​ខណៈ​ដែល​សារព័ត៌មាន European Pravda រាយការណ៍​ ការអំពាវនាវ​នេះ​ត្រូវបាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ​ចេញផ្សាយ​នៅលើ​គេហទំព័រ​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប រហូតដល់​អង្គការ​អន្តរជាតិ​នានា​នៅ​ក្នុង​ទីក្រុង​វី​យ៉ែ​ន​ (Vienna)​។ ​សេចក្ដីថ្លែងការណ៍​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​ក្រុម​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់ និង​សហភាព​អឺរ៉ុប​ក្នុងនាម​ជា​ម្ចាស់​ហត្ថលេខី​ដាច់ដោយឡែកដូចជា​៖ ប្រទេស​ន័រវេស ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក កាណាដា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ណូវ៉េហ្ស៊េឡង់ ហ្ស៊​ក​ហ្ស៊ី ម៉ូ​ល​ដូ​វ៉ា ម៉ា​សេ​ដូ​នី​ខាងជើង និង​ទួរគី​។ ​ប្រទេស​ទាំងនេះ​បាន​បញ្ជាក់​ជាថ្មី​ថា ការវាយលុក​របស់​ស​ហ​ព័ន្ធ​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ​គឺជា​ការរំលោភ​ដ៏​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ហើយ​ការគ្រប់គ្រង​របស់​ប្រទេស​រុស្ស៊ី​លើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ​បង្ក​មហន្តរាយ​ដល់​គោលការណ៍​សុវត្ថិភាព​នុយក្លេអ៊ែរ​។

​បណ្ដា​ប្រទេស​ទាំងនោះ​បន្ថែមថា ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​វត្តមាន​កងទ័ព​រុស្ស៊ី​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ បាន​បង្កើន​ឧបទ្ទវហេតុ​នុយក្លេអ៊ែរ​កាន់​តែ​ខ្លាំង​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​អរិភាព​ទាំងអស់​ភ្លាមៗ នៅ​ជិត​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប និង​ការ​បង្កើត​តំបន់​គ្មាន​កងទ័ព​ជុំវិញ​រោងចក្រ​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        757
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        427
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm