កម្ពុជា និង​វៀតណាមពិភាក្សា​លម្អិត​ពី​ MOU ​ជួយ​ពង្រឹង​កី​ឡាអេ​ឡិច​ត្រូ​និ​ចត្រៀម​ស៊ី​ហ្គេម ២០២៣

2022/08/15 05:52:39 pm        463

​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣ (CAMSOC) កាលពី​ចុង​សប្ដាហ៍​កន្លងទៅ បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និ​ច​វៀតណាម នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) ដើម្បី​ពិភាក្សា​ការងារ​លម្អិត​អំពី​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា ​(MOU) ដែល​ភាគី​ទាំងពីរបាន​ចុះកិច្ចសន្យា​បឋមកាលពី​ខែឧសភា​កន្លងទៅ នៅ​ប្រទេស​វៀតណាម។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ខ្លឹមសារ​សំខាន់ក្នុង​ MOU ​ដែល​សហព័ន្ធ​អេឡិចត្រូនិក​កម្ពុជា និង​វៀតណាមបាន​ចុះកិច្ចសន្យា​បឋម​ជាមួយគ្នា ហើយ​ត្រូវបាន​លើក​មក​ជជែក​គ្នា​លម្អិត​នាពេលនេះផ្ដោត​សំខាន់​លើ ២​ចំណុចដែល​វៀតណាមសន្យារ​ជួយ​ដល់​កម្ពុជា ទី​១-​ការជួយ​រៀបចំ​លក្ខណៈ​បច្ចេកទេស​ក្នុង​ការរៀបចំ​ ការប្រកួត​កី​ឡាអេ​ឡិច​ត្រូ​និ​ចក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ និង​ទី​២-​ការជួយ​ពង្រឹង​ធនធានមនុស្ស​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​​

​សូមបញ្ជាក់ថា កី​ឡាអេ​ឡិច​ត្រូ​និ​ចគឺជា​កីឡា​១ ក្នុងចំណោម​កីឡា​ទាំង ៣៩​ប្រភេទបូក​នឹង​កីឡា​សម្ដែង ១​ប្រភេទ ដែល​ត្រូវបាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ អនុម័ត​រួចរាល់សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ កី​ឡាអេ​ឡិច​ត្រូ​និ​ចទើប​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​នេះ ២​ដង​ប៉ុណ្ណោះកាល​ស៊ី​ហ្គេមឆ្នាំ​២០១៩ នៅ​ហ្វីលីពីន និង​ឆ្នាំ​២០២២ នៅ​វៀតណាម ខណៈ​កម្ពុជាគឺជា​លើក​ទី​៣ ដែល​កីឡា​ទំនើប​មួយ​នេះត្រូវ​បង្ហាញ​វត្តមាន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        123
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        135
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm