កីឡាករ​កម្ពុជា​គ្រង​ជើងឯក​ពានរង្វាន់​ LUX98-POOL 9-BALL Open ​រដូវ​កាល​ទី​១

2022/08/15 06:08:32 pm        95

​ស្នូកឃ័រ​៖ ការប្រកួត​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​ដណ្ដើម​ពានរង្វាន់​ LUX98-POOL 9-BALL Open 2022 ​រដូវ​កាល​ទី​១ បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត ២​ថ្ងៃកាលពី​ថ្ងៃទី​១៣-១៤ ខែសីហា​ចុង​សប្ដាហ៍​កន្លងទៅ គ្រា​ដែល​ជើងឯកបាន​ទៅ​កីឡាករ​កម្ពុជា ងួន តាក់ បន្ទាប់ពី​យកឈ្នះ​កីឡាករ​ជើង​ខ្លាំង​ហ្វីលីពីន​ ALLEN JAY ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រដោយ​លទ្ធផល ៩-៦។​

​លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជាបាន​ឲ្យ​ដឹងថា ការប្រកួត​នេះមាន​កីឡាករ​ជើង​ខ្លាំង ១៦​រូប​ចូលរួមមកពី ៥​ជាតិ​សាសន៍​ផ្សេងៗរួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ហ្វីលីពីន វៀតណាម ចិន និង​បារាំង។ ជា​លទ្ធផលទទួលបាន​យ៉ាង​ល្អប្រសើរ ពិសេស​កីឡាករ​កម្ពុជាដែល​ដណ្ដើមបាន​ជ័យលាភី ក្នុង​ព្រឹត្តិការណ៍​បើកទូលាយ​នេះ ហើយ​សហព័ន្ធ និង​ក្លិប​ LUX98 ​គ្រោង​នឹង​បន្ដ​សហការ​រៀបចំ​ការ​ប្រកួត​ផ្សេងៗទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​នេះ ពិសេស​វិញ្ញាសា​ប៊ីយ៉ា​ POOL 9-Ball ​ដែលជា​វិញ្ញាសា​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។​ ​ជាមួយនឹង​ការរៀបចំ​ការប្រកួត​ថ្មី​នេះដែរ ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡា បាន​កោតសរសើរ​សហ​ព័ន្ធ ដែល​ខិតខំ​ខ្នះខ្នែង​រៀបចំ​ព្រឹត្តិការណ៍​នានា ក្រោម​កិច្ចសហការ​ជាមួយ​ក្លិប​សមាជិក​របស់ខ្លួន ដើម្បី​សម្រិតសម្រាំង​រក​ធនធាន​កីឡាករ​ល្អៗត្រៀម​ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា។

បន្ថែម​លើ​នេះ ឯកឧត្តម​បានផ្ដល់​អនុសាសន៍​មួយចំនួន​ដល់​សហព័ន្ធ ក្នុងការ​ត្រៀមលក្ខណៈ​ធ្វើជា​ម្ចាស់ផ្ទះ ត្រូវមាន​សម្ភារៈ ឧបករណ៍ រួមទាំង​ធនធានមនុស្ស ទាំង​មន្ដ្រី និង​កីឡាករ​ឆ្នើមៗ ដើម្បី​ធានាបាន​នូវ​ជោគជ័យ​នា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​ ​ទន្ទឹម​ជាមួយគ្នា កីឡាករ ងួន តាក់ ម្ចាស់​ជើងឯក​ពានរង្វាន់​ LUX98-POOL 9-BALL Open 2022 ​បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​សហព័ន្ធក៏ដូចជា​ក្លិប បាន​ចាប់ដៃគ្នា​រៀបចំ​ប្រឹត្តិការណ៍​នេះ​ឡើង ផ្ដល់ឱកាស​ឲ្យ​កីឡាករ​ទាំងអស់បាន​ចូលរួម​បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន។ ងួន តាក់ បាន​ប្ដេជ្ញា​នឹង​បន្ដ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ​នានា ក៏ដូចជា​ទាក់ចិត្ត​សហព័ន្ធក្នុងការជ្រើស​រើស​ខ្លួន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ហើយ​ចូលរួម​ប្រកួត​អន្ដរជាតិ​នានា ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        113
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm