ក្រុមកីឡា​ប៊ូ​លីង​កម្ពុជា​ចេញទៅ​ប្រកួត​កម្រិត​អាស៊ី​នៅ​ប្រទេស​ថៃ

2022/08/15 06:21:07 pm        107

​ប៊ូ​លីង​៖ ប្រតិភូ និង​កីឡាករ​-​កីឡាការិនីនៃ​កីឡា​ប៊ូ​លីង​កម្ពុជាសរុប​ចំនួន ១៣​នាក់បាន​ចេញទៅ​ចូលរួម​ព្រឹត្តិការណ៍​ The 21st MWA Asian Junior Tenpin Bowling Championships 2022 ​នៅ​ប្រទេស​ថៃ ដែល​ការប្រកួត​នឹង​ធ្វើឡើង​រយៈពេល ១​សប្ដាហ៍ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២។

​ក្រុមកីឡា​ប៊ូ​លីង​កម្ពុជាបាន​ចាក​ចេញពី​មាតុភូមិ ដើម្បី​បំពេញបេសកកម្ម​នេះកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយមាន​ការអញ្ជើញ​ជូនដំណឹង និង​លើកទឹកចិត្ត​ពី​សំណាក់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ា ស៊ីន​ភី​រម្យ ទីប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ទទួលបន្ទុក​បេសកកម្ម​ពិសេស។​ ​ក្នុងឱកាស​នៃ​ការជូន​ដំណើរ​នោះដែរ ឯកឧត្តម វ៉ា ស៊ីន​ភី​រម្យ បាន​ផ្ក​ល់​អនុសាសន៍​មួយចំនួន ដើម្បី​ពង្រឹងស្មារតី​អត្ត​ព​លិ​ក​ប៊ូ​លីង​កម្ពុជា ពិសេស​ឯកឧត្តម​បាន​ជំរុញ​កីឡាករ​-​កីឡាការិនី​ម្នាក់ៗ ត្រូវខិតខំ​តាំងចិត្ត​ប្រឹងប្រែង​ប្រកួតប្រជែង​យក​មេដាយ​ជូន​ជាតិ ដ្បិត​នេះគឺជា​ឱកាស​ដ៍​ល្អ​មួយដើម្បី​បង្ហាញ​អន្តរជាតិ​អំពី​សក្កា​នុព​ល និង​សមត្ថភាពលើ​វិស័យ​កីឡា​ប៉ូ​លីង​របស់​កម្ពុជា​​។​

ម្យ៉ាង​ស្របតាម​អនុសាសន៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ឯកឧត្តម​ក៏បាន​ក្រើន​រំ​ឮ​ក​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវយក​វេទិការ​ប្រកួត​កម្រិត​អាស៊ី​នេះ ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែមសម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំក្រោយ​ផងដែរ។​ ​ទន្ទឹម​ជាមួយគ្នា​លោក វ៉ា វណ្ណា​រាជ្យ ក្នុងនាម​តំណាង​ក្រុមកីឡា​ប៊ូ​លីង​កម្ពុជា មុន​ចាក​ចេញពី​មាតុភូមិក៏បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ ដែល​បាន​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ដល់​ក្រុម​របស់ខ្លួន ដែល​ជាការ​ផ្ដល់នូវ​ភាពកក់ក្ដៅ និង​ជំរុញ​ទឹកចិត្ត​ដល់​សំខាន់ធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនី​របស់ខ្លួន​កាន់តែ​ខិតខំ​ប្រឹង ដើម្បី​ប្រកួតប្រជែង​ដណ្ដើម​ជ័យលាភី​ជូន​ជាតិក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី

2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm