ក្រុមតំណាងរាស្ត្រ​អាមេរិក​កាន់តែច្រើន​ទៅកាន់​កោះ​តៃវ៉ាន់ រយៈពេល​ ១២​ថ្ងៃក្រោយ​ដំណើរ​លោកស្រី Nancy Pelosi

2022/08/15 06:32:42 pm        584

​កោះតៃវ៉ាន់៖ គណៈប្រតិភូ​សហរដ្ឋអាមេរិក​មួយ​ក្រុម​បាន​ទៅដល់​កោះ​តៃវ៉ាន់ សម្រាប់​ដំណើរ​ទស្សន​កិច្ច​រយៈពេល ​២​ថ្ងៃ ដែល​ក្នុង​អំឡុង​ពេលនោះ​ពួកគេ​នឹង​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​កោះ​នេះលោកស្រី Tsai Ing-wen ជា​ក្រុមមន្ត្រី​ជាន់ខ្ពស់​ទី​២ ​ដែល​បាន​មក​កាន់​កោះ​នេះ​ ស្រប​ពេល​មានភាព​តានតឹង​ខាង​យោធា​នៅតែ​បន្ត ​ជាមួយ​ប្រទេសជិតខាង​ធំ​បំផុត​របស់​កោះ​នេះ​គឺ​ប្រទេស​ចិន​។​

​ប្រទេស​ចិន​ដែល​អះអាង​សិទ្ធិ​លើ​កោះ​តៃវ៉ាន់​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ ​ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន​នោះ​បាន​ធ្វើ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​ជុំវិញ​កោះ​នេះ ដើម្បី​បង្ហាញ​ពី​កំហឹង​របស់​ខ្លួន​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​ខែ​នេះ​មកកាន់​ទីក្រុង​តៃប៉ិ​ (Taipei) ពី​សំណាក់​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi​។ ​ស្ថានទូត​សហរដ្ឋអាមេរិក​តាម​ជាក់ស្ដែង​នៅ​ក្នុង​ទីក្រុង Taipei កាលពី​ថ្ងៃអាទិត្យ​និយាយ​ថា​ គណៈ​ប្រតិភូ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​លោក Ed Markey ដែល​ត្រូវ​បាន​អម​ដំណើរ​ដោយ​ក្រុម​តំណាង​រាស្ត្រ​ផ្សេងទៀត សម្រាប់​អ្វី​ដែល​ខ្លួន​ហៅថា​ ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ទ្រង់​ទ្រាយ​ធំ​ជាង​មុន​មកកាន់​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក។

​វិទ្យាស្ថាន​អាមេរិក​នៅ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា គណៈប្រតិភូ​នេះ​នឹង​ជួប​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​កោះ​តៃវ៉ាន់ ដើម្បី​ពិភាក្សា​ទំនាក់ទំនង​រវាងអាមេរិក-​កោះ​តៃវ៉ាន់ សន្តិសុខ​ក្នុង​តំបន់ ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សកល បម្រែបម្រួល​អាកាសធាតុ​ និង​បញ្ហា​សំខាន់ៗ​ផ្សេងទៀត​នៃ​ផលប្រយោជន៍​ទៅវិញទៅមក​ ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក នៅ​លើ​កោះ​នេះ​ពួកគេ​ពុំ​មាន​ទំនាក់ទំនង​ផ្លូវការ​ឡើយ​។ ​ការិយាល័យ​មេដឹកនាំ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ក្រុម​នេះ​នឹង​ជួប​លោកស្រី Tsai Ing-wen នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm