ថ្នាក់ដឹកនាំ​កីឡា​លើក​ទម្ងន់​ប្រាប់​មន្ដ្រី​បច្ចេកទេស​ខ្លួន​ឲ្យ​ខំប្រឹង​ត្រៀមប្រឡង​យក​សញ្ញាបត្រ​អន្ដរជាតិ

2022/08/15 06:58:45 pm        108

​លើក​ទម្ងន់៖ លោក ផាត់ បញ្ញា​សុជា​តក៍ អនុប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​ជំរុញ​ឲ្យ​មន្ដ្រី​បច្ចេកទេស​របស់ខ្លួនត្រូវខិតខំ​សិក្សា​រៀនសូត្រ​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត ពិសេស​ពង្រឹង​ផ្នែក​ភាសាបរទេសដើម្បី​ត្រៀមប្រឡង​យក​សញ្ញាបត្រ​អន្ដរជាតិ។​

​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​សិក្ខាសាលា ស្ដីពី​ការបណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស​កីឡា​លើក​ទម្ងន់​កម្រិត​បឋមឆ្នាំ​២០២២ ដោយ​ជោគជ័យ ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២ កន្លងទៅនៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​អនុប្រធាន​សហព័ន្ធ​ដដែលបាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ដែល​សិក្ខាកាម​ជាម​ន្ដ្រី​បច្ចេកទេស​របស់ខ្លួន សម្រេចបាន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​ប​ឋ​ម​នេះ។ ប៉ុន្ដែ​ក្រោយ​ចប់​វគ្គ​នេះលោក​ថា សិក្ខាកាម​ទាំងអស់ត្រូវ​សិក្សា​ជាច្រើន​ទៀត ដើម្បី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្ដរជាតិ​មួយទៀតនា​ខែកញ្ញា​ខាងមុខ។​

​លោក​បន្ដថា វគ្គ​បណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស​អន្ដរជាតិគឺមាន​សារៈសំខាន់​ណាស់ ដែល​មនុស្ស​ជាច្រើន​ចង់​ចូលរួម និង​ចង់បាន​សញ្ញាបត្រ​ទទួល​ស្គាល់​ពី​វគ្គ​នេះ។ ហេតុនេះ មន្ដ្រី​បច្ចេកទេស​កីឡា​លើក​ទម្ងន់​កម្ពុជាត្រូវ​យកចិត្តទុកដាក់ និង​ត្រៀមខ្លួន​ចូលរួម ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើនសម្រាប់​ខ្លួនឯង និង​ប្រទេសជាតិ ប្រសិនបើ​ប្រឡង​ជាប់​សញ្ញាបត្រ​អន្ដរជាតិ ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្ដរជាតិ​នោះ។​ ​សូមបញ្ជាក់ថា សិក្ខាសាលាស្ដីពី​ការបណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស​កីឡា​លើក​ទម្ងន់​កម្រិត​បឋមឆ្នាំ​២០២២ ធ្វើឡើង​រយៈពេល ២​ថ្ងៃនៅ​ថ្ងៃទី​១៣-១៤ ខែសីហា ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន ៣៣​នាក់។ ជា​លទ្ធផល​មាន​សិក្ខាកាម​ទទួលបាន​និទ្ទេស​ល្អ​ចំនួន ៣៥%, និទ្ទេស​ល្អ​បង្គួរ ៥៥% និង​និទ្ទេស​មធ្យម​ចំនួន ១០%៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី

2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm