ឥណ្ឌាជំរុញកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា ដែលនាំឱ្យមានរំហូរទំនិញសេរីក្នុងតំបន់

2022/08/15 12:03:50 pm        369

ភ្នំពេញ៖ ប្រទេសឥណ្ឌា បានលើកទឹកចិត្តដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងការជំរុញកិច្ច​ព្រម​ព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) ដើម្បីសម្រេចបាននូវរំហូរទំនិញ ដោយ​សេរីក្នុងតំបន់ ​ហើយឥណ្ឌាក៏បានប្ដេជ្ញាផ្សារភ្ជាប់ទំនាក់ទំនងជាមួយអាស៊ាន ឲ្យកាន់តែល្អប្រសើរ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូអន្តរសភា​អាស៊ាន ហៅកាត់ថាអាយប៉ា ក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២នៃរដ្ឋសភា មានប្រសាសន៍ថា នៅក្នុងជំនួបជាមួយ​ឯកឧត្តម​កិត្តិសេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានអាយប៉ា លើកទី៤៣ រដ្ឋមន្ត្រីការ​បរទេស​ឥណ្ឌា ឯកឧត្តម ស៊ូប្រាម៉ាន់យ៉ាម ជ័យហ្សាន់ខា បានបញ្ជាក់ថា ដើម្បីក្លាយ​ជាសមាជិក​សង្កេតការណ៍របស់អាយប៉ា មិនមែនគ្រាន់តែជាជំហ៊ានមួយ ដែលមានសារៈសំខាន់សម្រាប់​ទំនាក់ទំនង​រវាងអាយប៉ា និងសភាឥណ្ឌាប៉ុណ្ណោះទេ តែថែមទាំងបានពង្រីកទំនាក់ទំនង​រវាង​អាស៊ាន និងឥណ្ឌាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា ក៏បានលើកទឹកចិត្តដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងការជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា ដើម្បីសម្រេចបាននូវរំហូរទំនិញដោយ​សេរី​នៅក្នុងតំបន់ ដែលមិនបណ្ដាលឲ្យមាន​ឧបសគ្គ ​ឬមានតិចតួចដល់ពាណិជ្ជកម្ម និងទំនាក់ទំនង​សេដ្ឋកិច្ច​ឲ្យកាន់តែស៊ីជម្រៅ ។

ឯកឧត្តម ឈាង វុន បន្ថែមថា ក្នុងដំណើរទស្សនកិច្ចរបស់អាយប៉ានេះ បានជួបជាមួយ អនុប្រធាន​ព្រឹទ្ធសភាឥណ្ឌា ឯកឧត្តម ហារីវ៉ាន់ស៍ ណារ៉ាយ៉ាន ស៊ីង ដោយភាគីទាំងពីបានផ្ដោតលើ​មូលដ្ឋាន​នៃការប្ដេជ្ញាចិត្តក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា តែមិនមានការអន្តរាគមន៍ ។

ឯកឧត្តម ឈាង វុន បន្តថា គណៈប្រតិភូអាយប៉ា បានជួបជាមួយអនុប្រធានាធិបតី និងជា​ប្រធាន​ព្រឹទ្ធសភាឥណ្ឌា ​ដោយជំនួបនេះ ភាគីទាំងពីរបានបង្ហាញពីកង្វល់ទៅវិញទៅមក ដែលរួមមាន​ស្ថានភាព​ភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ​និយាយពីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង​ការ​ទូតសភា ​ក៏ដូចជាចេតនាក្នុងការធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ​ ជាមួយនឹងការផ្ដាស់ប្តូរ និង​កិច្ចសន្ទនាសភាជាញឹកញាប់ ។

គួរបញ្ជាក់ថា ឯកឧត្តម ជាម យៀប តំណាងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ​សភាជាតិ បានដឹកនាំគណៈប្រតិភូអាយប៉ា ​ទៅធ្វើទស្សនកិច្ចនៅឥណ្ឌា ​ចាប់ពីថ្ងៃទី១១ ដល់១២ ខែសីហា ឆ្នាំ២០២២ ក្នុងនោះមានតំណាងសភាប្រទេសអាស៊ានមួយចំនួន ​ចូលរួមផងដែរ មាន​ដូចជា​សិង្ហបុរី ឥណ្ឌូនេស៊ី ឡាវ វៀតណាមជាដើម​ ខណៈនៅខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា​នឹងរៀបចំ​មហាសន្និបាតអាយប៉ាលើកទី៤៣ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈប្រតិភូកម្ពុជាត្រូវបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់
2025/01/19 01:18:28 pm        1
សម្តេច ហេង សំរិន កោតសរសើរចំពោះសមិទ្ធផលអគារសិក្សាថ្មី១ខ្នងនៅវិទ្យាល័យហេងសំរិន ចក ដែលផ្តួចផ្តើមកសាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តាមរចនាបទខ្មែរទំនើប មានបរិស្ថានស្រស់ស្អាត
2025/01/19 01:07:02 pm        1
តំណាងដេប៉ូ អរគុណដល់មន្ទីរកសិកម្មខេត្តតាកែវ ដែលបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ថ្នាំ និងជីកសិកម្ម
2025/01/19 01:00:36 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] TikTok ឈប់ដំណើរការសម្រាប់អ្នកប្រើប្រាស់អាមេរិក ខណៈលោកTrump អាចពន្យារពេលហាមប្រាមរយៈពេល៩០ថ្ងៃទៀត

2025/01/19 01:32:31 pm
​គណៈប្រតិភូកម្ពុជាត្រូវបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់
2025/01/19 01:18:28 pm
​សម្តេច ហេង សំរិន កោតសរសើរចំពោះសមិទ្ធផលអគារសិក្សាថ្មី១ខ្នងនៅវិទ្យាល័យហេងសំរិន ចក ដែលផ្តួចផ្តើមកសាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តាមរចនាបទខ្មែរទំនើប មានបរិស្ថានស្រស់ស្អាត
2025/01/19 01:07:02 pm
​តំណាងដេប៉ូ អរគុណដល់មន្ទីរកសិកម្មខេត្តតាកែវ ដែលបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ថ្នាំ និងជីកសិកម្ម
2025/01/19 01:00:36 pm
​ក្រសួងអប់រំចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតដើម្បីជំរុញការអប់រំកាន់តែប្រសើរ
2025/01/19 12:03:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/01/18 03:15:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/04 07:39:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/15 01:07:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/01/18 02:00:07 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/11 05:54:31 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am