កំពង់ធំមានតំបន់ខ្លះទឹកឡើងដល់កម្រិតប្រកាសអាសន្ន ខណៈខេត្ត៧ទៀតបង្កើនការតាមដានទឹក

2022/08/15 07:13:48 pm        741

កំពង់ធំ៖ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្នុងចំណោមខេត្តទាំង៨ដែលប្រឈមនឹងជំនន់ទឹកភ្លៀង គិតត្រឹមព្រឹកនេះ​មាន​ខេត្តកំពង់ធំប្រភពទឹកឡើងដល់កម្រិតប្រកាសអាសន្ន ខណៈខេត្ត៧ផ្សេងទៀត​បង្កើនការ​តាមដាន​បញ្ហាទឹកជំនន់ដូចគ្នា។

ថ្លែងប្រាប់BTV News នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតត្រឹមព្រឹកនេះ ក្នុង​ចំណោម​ខេត្តទាំង៨ ដែលព្យាករណ៍ថា នឹងត្រូវរងជំនន់ទឹកភ្លៀង មានស្ថានីយកំពង់ធំមួយកន្លែងក្នុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបរិមាណទឹកឡើងលើសកម្រិតប្រកាសអាសន្ន។

ជាមួយគ្នានេះ អ្នកនាំពាក្យដដែល បញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​បាន​តាមដាន​ជាប់ជាប្រចាំ ដោយណែនាំដល់លេខាធិកាដ្ឋានគ្រោះមហន្តរាយខេត្តនីមួយៗ​ត្រៀមកម្លាំង​សម្របសម្រួល​ប្រតិបត្តិការក្នុងខេត្តទាំង៨ ក្នុងករណីមានទឹកជំនន់។

គួរបញ្ជាក់ថា តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ​ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ​សីហានេះ ដែលកម្ពុជានឹងរងឥទ្ធិពលសម្ពាធទាបនៅសមុទ្រចិនខាងត្បូង​អូសបន្លាយ​ពី​ប្រទេសជិតខាង ​នឹងអាចធ្វើឲ្យតំបន់ផ្ទៃរងទឹកភ្លៀង ​និងបណ្តាខេត្តមួយចំនួនដែលកន្លងមក ទទួល​បាននូវបរិមាណទឹកភ្លៀងបង្គួរ និងច្រើនរួចមកហើយ​ នឹងបន្ថែមបរិមាណកើនឡើងទៀត ដែលជា​ហេតុបង្កើតឡើងនូវជំនន់ទឹកភ្លៀងសារជាថ្មី ដូចជា ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង ខេត្តឧត្តរមានជ័យ៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm