ស្តង់ដារជួយលើកកម្ពស់ផលិតផល និងការប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងនាំចេញ

2022/08/15 07:22:51 pm        911

ភ្នំពេញ៖ កម្ពុជា បានអនុម័តស្តង់ដារ មានចំនួនជាង ១ ពាន់ស្តង់ដាររួចហើយ និងបច្ចុប្បន្ន ក្រុមប្រឹក្សាស្តង់ដារជាតិ កំពុងជម្រុញបង្កើត និងងអនុម័តយកស្តង់ដារថ្មីៗបន្ថែមទៀត សម្រាប់​ជាមូលដ្ឋានបើកនូវរបាំងបច្ចេកទេស ដើម្បីលើកកម្ពស់ ​និងការប្រកួតប្រជែងផលិតផលទាំងក្នុង និងក្រៅស្រុក។

តាមរបាយការណ៍របស់វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ បង្ហាញឲ្យដឹងថា វិទ្យាស្ថានបានកំពុងខិតខំប្រឹងប្រែង រៀបចំ កែសម្រួលស្តង់ដារ​អន្តរជាតិ​មួយចំនួន ឲ្យមកជាស្តង់ដារជាតិ, គិតមកដល់ពេលនេះកម្ពុជាបានអនុម័តស្តង់ដារ មាន​ចំនួន ១ ០៣០ ស្តង់ដាររួចហើយ នឹងកំពុងជម្រុញបង្កើត និងអនុម័តយកស្តង់ដារថ្មីៗឲ្យបាន​ច្រើន​ទៀត ជាពិសេសស្តង់ដារសម្រាប់វិស័យឧស្សាហកម្ម ​និងកសិកម្មជាដើម។

វិទ្យាស្ថានស្តង់ដារកម្ពុជា ​បានចេញ ​និងបន្តវិញ្ញាបនបត្រប្រព័ន្ធសរុបចំនួន ៣៨ ក្នុងនោះរួមមាន​ប្រព័ន្ធ​វិញ្ញាបនបត្រប្រព័ន្ធការអនុវត្តផលិតកម្មល្អ (GMP), វិញ្ញាបនបត្រប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ (HACCP), ចេញវិញ្ញាបនបត្រប្រព័ន្ធប្រព័ន្ធគ្រប់គ្រង​គុណភាព (ISO 9001:2015), វិញ្ញាបនបត្រ​ប្រព័ន្ធ​គ្រប់គ្រងសុវត្តិភាពម្ហូបអាហារ ( ISO 22000: 2018) ​និងវិញ្ញាបនបត្របញ្ជាក់អនាម័យជាដើម។

ស្តង់ដាសំខាន់ៗ​ ដែលកម្ពុជាកំពុងដាក់ឲ្យប្រើប្រាស់រួមមាន៖ ​ស្តង់ដារផលិតផលផ្នែកម្ហូបអាហារ និង​ម្ហូបអាហារវេចខ្ចប់ជាមុន ​ស្តង់ដារផលិតផលផ្នែកឧបករណ៍អគ្គិសនី​ និងអេឡិចត្រូនិក ស្តង់ដាផ្នែក​វិធី​សាស្ត្រធ្វើតេស្ត, ស្តង់ដាផ្នែកសារធាតុគីមី,​ ស្តង់ដាផលិតផលផ្នែកសម្ភារសំណង់, ស្តង់ដាផលិត​ផល​ផ្នែកយានយន្ត, ស្តង់ដាផលិតផលផ្នែកផលិតផលពីកៅស៊ូ, ស្តង់ដាផលិតផលផ្នែកគ្រឿង​សង្ហារឹម​ផលិតពីឈើ​ ស្ថិតក្នុងចំណោមស្តង់ដារផ្សេងទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm