វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​ ITF/OS ​បញ្ចប់​ដោយ​ជោគជ័យ

2022/08/15 07:25:49 pm        91

​វាយ​កូន​បាល់៖ វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​ ITF/OS ​សម្រាប់​អត្ត​ព​លិ​ក​កម្រិត​ដំបូង និង​មធ្យម ដែល​សហការ​រៀបចំរវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ក្រោម​កិច្ចសហការ និង​ឧបត្ថម្ភ​គាំទ្រ​របស់​អង្គការ​សាមគ្គី​អូឡាំពិក​កម្ពុជា​(OS) ​បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរការ​សិក្សា​រយៈពេល ១២​ថ្ងៃនៅ​កម្ពុជាដែល​ទើប​បញ្ចប់​ការ​កាល​ចុង​សប្ដាហ៍​កន្លងទៅ។​

​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្ដរជាតិ​នេះមាន​សិក្ខាកាម​ចូលរួម ១៩​នាក់មកពី ៥​ប្រទេសរួមមាន​កម្ពុជា មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត បង់​ក្លា​ដេ​ស និង​ហ្វី​ជី ក្រោម​ការបង្ហាត់បង្រៀន និង​ចែករំលែក​បទពិសោធន៍​របស់​គ្រូឧទ្ទេស​កម្រិត​អន្ដរជាតិ ៣​រូបគឺមាន​លោក​ Jonathan Stubbs ​លោក​ Gary Pucell ​និង​លោក​ Amir Borghei ​មកពី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ “ITF”​។​ ​ថ្លែង​ក្នុង​ពិធី​បិទ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានចាត់ទុក​វគ្គប​ណ្ដុះ​បណ្ដាល​នេះគឺជា​វគ្គ​ដ៏​មាន​សារៈសំខាន់ ពិសេស​សម្រាប់​កីឡា​វាយ​កូន​បាល់​កម្ពុជាដែល​កំពុង​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​លើកដំបូងនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣។ លើសពីនេះ ឯកឧត្តម​ក៏បាន​បើកភ្លើង​ខៀវ សម្រាប់​សិក្ខាកាម​ទាំងអស់ដែលមាន​បំណង​ចូលរួម​ស្ម័គ្រចិត្ត​ ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះដែរ។​

​អ្នកជំនាញ​កីឡា​កម្ពុជា​ដដែល​បន្ថែម​ថា ដោយសារ​វិស័យ​កីឡា​កម្ពុជា​ទើបតែ​ងើបឡើង​វិញ ហើយ​ងើបឡើង​ចំពេល​កម្ពុជា​ទទួលបាន​សិទ្ធិ​រៀបចំ​ការ​ប្រក​យ​ត​កីឡា​ស៊ី​ហ្គេម។ ដូច្នេះ​កម្ពុជា​ត្រូវការ​ការបណ្ដុះបណ្ដាល​គ្រប់​ទម្រង់ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​រីកចម្រើនឆ្ពោះទៅរក​ភាព​ស្មើមុខ​មាត់​លើ​ឆាក​អន្ដរជាតិ ពិសេស​កីឡា​វាយ​កូន​បាល់​កម្ពុជា ដោយ​ឯកឧត្តម​រំពឹងថា បន្ទាប់ពី​ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ វិស័យ​កីឡា​មួយ​នេះនឹងធ្វើ​ដំណើរ​ឆ្ពោះទៅមុខប្រកប​ដោយ​​សក្ដានុពល​បន្ថែមទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm