ពលរដ្ឋបន្តការពារកូវីដ-១៩ ទោះកម្ពុជាជាប់លេខ២លើពិភពលោក ដែលបានស្តារសេដ្ឋកិច្ចចេញពីវិបត្តិកូវីដក្តី

2022/08/15 07:39:24 pm        555

ភ្នំពេញ៖ តារាងវាយតម្លៃចុងក្រោយ Asia Nikkei គិតត្រឹមដំណាច់ខែកក្តដាឆ្នាំ២០២២នេះ កម្ពុជា​ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ថាជាប្រទេសមានការទប់ស្កាត់ការពារកូវីដ១៩ ដើម្បី​ស្តារសេដ្ឋកិច្ច​ឲ្យងើប​ឡើងវិញបានល្អប្រសើរជាងគេនៅលើពិភពលោក។ សម្រាប់ពលរដ្ឋវិញមានមោទកភាពចំពោះប្រមុខថ្នាក់រាជរដ្ឋាភិបាល​ ហើយគេនឹងបន្ត​ចាក់វ៉ាក់សាំង​ការពារកូវីដ១៩ ដូសជម្រុញបន្តបន្ទាប់ទៀត និងបន្តរក្សា៣កុំ៣ការពារ ដើម្បីរក្សាចំណាត់ថ្នាក់​ការវាយ​តម្លៃដ៏ល្អប្រសើរនេះ។

ពលរដ្ឋថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែសីហានេះ ថ្លែងថានៅដំណាច់ខែមិថុនានេះ Asia NIKKEI វាយតម្លៃកម្ពុជាស្ថិតក្នុងចំណាត់លេខ១ដោយសារកម្ពុជាទប់ស្កាត់មិនមានអ្នកឆ្លងកូវីដ១៩ថ្មី ប៉ុន្តែរហូត​ដល់ដំណាច់ខែកក្តដានេះវិញ ​កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ២លើពិភពលោក ដោយសារ​ក្នុងរយៈពេលនេះកម្ពុជា បានរកឃើញអ្នកឆ្លងថ្មីនៃមេរោគកូវីដអូមីក្រុងរង្វង់​២០ទៅ​៣០នាក់​ស្ទើររៀងរាល់ថ្ងៃ តែការព្យាបាលក៏មានការជាសះស្បើយវិញច្រើនហើយគ្មាន​អ្នក​ស្លាប់នោះទេ។

ពលរដ្ឋថ្លែងថា យ៉ាងណាក៏ដោយ​ យើងទាំងអស់គ្នាសូមថ្លែងអំណរគុណជាខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនពលរដ្ឋទូទាំង​ប្រទេសបាន​ទាន់​ពេលវេលា ធ្វើឲ្យពលរដ្ឋទូទាំងប្រទេសមានប្រព័ន្ធភាពស៊ាំ ហើយពលរដ្ឋក៏បានបន្ស៊ាំខ្លួនរស់ក្នុង​បរិបទកូវីដ១៩ ដោយរក្សាបានការអនុវត្តវិធាន៣កុំ៣ការពារ ​ហើយអាចចេញប្រកបរកស៊ី ធ្វើ​អាជីវកម្ម​ជម្រុញ​កំណើនសេដ្ឋកិច្ចឡើងវិញបាន។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ បានថ្លែងថា ពាក់ព័ន្ធ​នឹងការទទួលបានចំណាត់ថ្នាក់នេះដែរ​ មួយចំណែកធំ គឺវាអាស្រ័យលើបណ្តាពលរដ្ឋចូល​រួម​សហការ ​និងមានការសម្រេចចិត្តត្រឹមត្រូវរបស់បុគ្គល និងគ្រួសារនីមួយៗដោយត្រូវរួមនាំ​គ្នាទៅ​ចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញជាបន្តទៀតរួមនឹងការអនុវត្តវិធានការ៣កុំ៣ការពារ ព្រមទាំង​កុំភ្លេចអនុវត្តការបរិភោគអាហារឆ្អិនល្អ ​ហើយកុំឲ្យប្រៃពេក កុំផ្អែមពេក​ កុំខ្លាញ់ពេកផងដែរ។

ដោយឡែកបើតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍​ក៏បាន​ថ្លែងដែរថា ការទទួលបានចំណាត់ថ្នាក់ដ៏ល្អប្រសើរ​ ដែលបានផ្សព្វផ្សាយសារព័ត៌មានASIA NIKKEIទៅលើមជ្ឈដ្ឋានអន្តរជាតិនេះ ​គឺជារឿងដ៏ល្អ ​ហើយវាក៏បង្ហាញថា កម្ពុជាជាគោលដៅ​ប្រទេស ​និងទេសចរណ៍មានសុវត្ថិភាព និងរួមចំណែកទាក់ទាញមជ្ឈដ្ឋានអន្តរជាតិចាប់​អារម្មណ៍​មកទស្សនាកម្ពុជា ​ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏បានកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័ក​ចំពោះអ្នកដំណើរអន្តរជាតិមិនទាន់ចាក់វ៉ាក់សាំង គឺអាចមកទស្សនាកម្ពុជាបាន៕

អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm