ក្រសួងសុខាភិបាល ទទួលទឹកសម្លាប់មេរោគ និងឧបករណ៍បាញ់សម្លាប់មេរោគ ពីក្រុមហ៊ុន ឆាយ វ៉ាង Sakikin Water ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩

2021/04/27 09:59:58 am        145

ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សំណាក់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២ មេសា ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន  រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានទទួលសម្ភារបរិក្ខារមួយចំនួន មានដូចជាទឹកសម្លាប់មេរោគម៉ាក Sakikin Water និងឧបករណ៍បាញ់សម្លាប់មេរោគ ពីក្រុមហ៊ុន ឆាយ វ៉ាង Sakikin Water សម្រាប់ប្រើប្រាស់តាមការចាំបាច់ នៅក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩។


លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់លោកស្រី  ស៊ីវ ស្រីណា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឆាយ វ៉ាង Sakikin Water ដែលបានផលិតទឹកសម្លាប់មេរោគ ប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់នៅកម្ពុជា ដែលអាចអោយបងប្អូនប្រជាពលរដ្ឋមានជម្រើសល្អ បន្ថែមពីលើផលិតផលសម្លាប់មេរោគដែលមាននៅលើទីផ្សារ ដែលជាការចូលរួមចំណែកដល់ការការពារទប់ស្កាត់ ការរីករាលដាល នៃជំងឺ និងមេរោគនានា។


សម្ភារបរិក្ខារដែលទទួលបានរួមមាន ទឹកសម្លាប់មេរោគ Sakikin Water សម្រាប់ Refill ចំណុះ៥លីត្រ ចំនួន ១០០កេស ឧបករណ៍បាញ់សម្លាប់មេរោគ ចំនួន ២០គ្រឿង ទឹកសម្លាប់មេរោគចំណុះ៥០០មីលីលីត្រ ចំនួន១២០ដប ដើម្បីប្រើប្រាស់តាមការចាំបាច់ក្នុងការចូលរួមបង្ការទប់ស្កាត់មេរោគផ្សេងៗ ពិសេសនៅក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩នេះ។


លោកស្រី ស៊ីវ ស្រីណា បានបញ្ចាក់ថា ទឹកសម្លាប់មេរោគម៉ាក Sakkin Water ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ប្រទេសជប៉ុន ជាផលិតផលធម្មជាតិ ងាយស្រួលប្រើគ្មានសារធាតុអាល់កុល មិនប៉ះពាល់សុខភាពមនុស្ស សត្វ និងបរិស្ថាន និងអាចសម្លាប់មេរោគបានរហូតដល់ ៩៩.៩៩% ក្នុងរយៈពេលពី ១៥-៣០វិនាទី អាចប្រើប្រាស់សម្លាប់មេរោគ ដោយបាញ់លើដៃ ផ្ទៃមុខបាន និងអាចប្រើប្រាស់ជាមួយម៉ាស៊ីនសម្លាប់មេរោគក្នុងបរិយាកាស ដើម្បីបន្សុទ្ធខ្យល់ សម្លាប់មេរោគ មេរោគបង្កជំងឺ និងបាក់តេរីផ្សេងៗ ហើយវាក៏ជួយកំចាត់ក្លិនមិនល្អដូចជាក្លិនបារី ក្លិនផ្សែង និងក្លិនបាក់តេរីផ្សេងៗ ដែលផ្តល់មកវិញនូវបរិយាកាសបរិសុទ្ធ ព្រមទាំងជួយបន្សាបអាឡែកហ្ស៊ី និងសម្រួលផ្លូវដង្ហើមដល់ទារក ស្រ្តីមានផ្ទៃពោះ និងមនុស្សចាស់ផងដែរ៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm