សហព័ន្ធសេវាអប់រំនៅកម្ពុជា ជំរុញឱ្យគ្រឹះស្ថានសិក្សាចាប់យកការអប់រំនិងការគ្រប់គ្រងបែបឌីជីថល

2022/08/16 12:49:17 am        918

ភ្នំពេញ៖ សហព័ន្ធ​សេវាអប់រំ​នៅកម្ពុជា ដែល​មាន​គ្រឹះស្ថានសិក្សាជាសមាជិកប្រមាណ ១០០​គ្រឹះស្ថាន លើក​ឡើង​ជា​ការ​ជំរុញ​ឱ្យគ្រឹះស្ថានសិក្សាចាប់យកបច្ចេកវិទ្យាឌីចីថល ទាំងក្នុងការបង្រៀន និងរៀន រួម​ទាំង​ការ​គ្រប់គ្រង​ទូទៅ​ក្នុង​គ្រឹះស្ថាន​សិក្សាផងដែរ។ នេះជាការលើកឡើងក្នុងឱកាសសិក្ខាសាលា ដែល​និយាយ​ពីការ​លើក​កម្ពស់​គុណភាព​សិក្សា​តាម​រយៈការពង្រឹងនវានុវត្តន៍ និងសហគ្រិនភាព។

ការអប់រំបែបឌីជីថល បានក្លាយជាផ្នែកសំខាន់ក្នុងវិស័យអប់រំនៅកម្ពុជា ជាពិសេសគឺតាំងពីពេលមានវត្តមានកូវីដ-១៩ ដែល​ឈានដល់ការបិទសាលារៀនទូទាំងប្រទេស។ ពាក់ព័ន្ធនឹងការអប់រំ តាមបែបឌីជីថលនេះ គឺក្រសួងអប់រំ នៅតែបន្តជំរុញទោះសព្វថ្ងៃសាលារៀនបានបើកដំណើរការវិញយ៉ាងណាក្ដី។

ពាក់ព័ន្ធនឹងការអប់រំឌីជីថលនេះ លោក គង់ សំនៀង សមាជិកក្រុមប្រឹក្សាភិបាល សហព័ន្ធសេវាអប់រំនៅកម្ពុជា លើកឡើងថា បច្ចុប្បន្នគ្រឹះស្ថានសិក្សាត្រូវតែកែប្រែដោយចាប់យកការអប់រំ និងគ្រប់គ្រងកិច្ចការទូទៅក្នុងគ្រឹះស្ថាន​សិក្សា​របស់ខ្លួន តាមប្រព័ន្ធឌីជីថល។ លោកថា ការចាប់យកបច្ចេកឌីជីថល មកប្រើប្រាស់ក្នុងវិស័យអប់រំ គឺនឹងផ្ដល់នូវភាពងាយស្រួល និងសារៈប្រយោជន៍ច្រើនសម្រាប់គ្រឹះស្ថាន សិស្ស ក៏ដូចជាអាណាព្យាបាលផងដែរ។

ជុំវិញ​ការលើកទឹកចិត្តឱ្យគ្រឹះស្ថានសិក្សាចាប់យក ការអប់រំឌីជីថលនេះ លោកក៏លើកឡើងដែរថា ចំពោះ​គ្រឹះស្ថាន​សិក្សា ដែលពុំទាន់មានលទ្ធភាពក្នុងការផ្លាស់ប្ដូរទាំងស្រុង ក៏គួរចាប់យកផ្នែកណាមួយ នៃបច្ចេកវិទ្យាឌីជីថល​មក​ប្រើ​ប្រាស់​ក្នុងការអប់រំ របស់ខ្លួនផងដែរ។

វិស័យ​អប់រំបែបឌីជីថល សព្វថ្ងៃក៏មានក្រុមហ៊ុនមួយចំនួនបាននឹងកំពុងធ្វើលើការងារនេះផងដែរ។ ជាក់ស្ដែង​លោក ងន់ ម័រ ជាស្ថាបនិកក្រុមហ៊ុន POSCAR Digital ( ផូស្កា ឌីជីថល) ក៏​បាន​រួមចំណែកជាមួយក្រសួងអប់រំ បង្កើត​នូវ​កម្មវិធីឌីជីថល ដែល​ផ្ដល់​ភាពងាយស្រួលក្នុងវិស័យអប់រំផងដែរ។

ការ​អប់រំឌីជីថល កន្លងទៅឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ​យុវជន និងកីឡា ក៏ធ្លាប់លើកឡើងដែរថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យវិស័យអប់រំ​នៅកម្ពុជាមានលទ្ធភាពផ្លាស់ប្ដូរពីការអប់រំតាមបែបប្រពៃណី ទៅជាការអប់រំបែប​ឌីជី​ថល បានយ៉ាងលឿន។ ការផ្លាស់ប្ដូរនេះ គឺលឿនជាងផែនការ ប្រមាណ ១០ឆ្នាំ៕ អត្ថបទ៖ គឹមហុក  



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        51
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm