
អន្ដរជាតិ៖ នៅថ្ងៃចន្ទនេះនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បាននិយាយថា លោកនឹងខិតខំធ្វើឲ្យប្រទេសក្រីក្រមួយនេះ ប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍ក្នុងរយៈពេល ២៥ឆ្នាំក្រោយ ។
លោក Modi បានសន្យាបែបនេះ នៅក្នុងសុន្ទរកថាចេញពីបន្ទាយក្រហមនាសតវត្សទី ១៧ក្នុងសម័យ Mughal ស្ថិតនៅទីក្រុងញូវដែល្លី ដើម្បីប្រារព្ធខួបឯករាជ្យឥណ្ឌាលើកទី៧៥ ពីការគ្រប់គ្រងរបស់អង់គ្លេស៕
