ទីភ្នាក់ងារ ​FBI ព្រមាន​ពី​ការគំរាមកំហែង​ដែល​បាន​កើនឡើង ក្រោយ​ឆែកឆេរ​លំនៅឋាន​របស់​លោក​Trump

2022/08/16 05:25:28 pm        632

​សហរដ្ឋអាមេរិក៖ ក្រុមមន្ត្រី​សហរដ្ឋអាមេរិក​បាន​ព្រមាន​ពី​ការកើនឡើង ​នៃ​ការគំរាមកំហែង​ដោយ​ហិង្សា​ចំពោះ​ការ​អនុវត្តន៍​ច្បាប់ ក្រោយ​ការចូល​ឆែកឆេរ​លំនៅឋាន Mar-a-Lago ក្នុង​រដ្ឋ Florida របស់ Donald Trump អតីត​ប្រធានាធិបតី​។ ទីភ្នាក់ងារ FBI និង​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​ចេញ​សេចក្ដីប្រកាស ​ទៅកាន់​អង្គភាព​អនុវត្តន៍​ច្បាប់​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។

​សេចក្ដីប្រកាស​នេះ​និយាយ​ថា មានការ​កើន​ឡើង​នៃ​ការគំរាមកំហែង​ដោយ​ហិង្សា ​ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ប្រឆាំង​ទៅនឹង​សកម្មភាព​របស់​ក្រុមមន្ត្រី​សហព័ន្ធ​។ ការ​ឆែកឆេរ​របស់​ទីភ្នាក់ងារ FBI កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន គឺជា​លើកដំបូង​ដែល​លំនៅឋាន​របស់​អតីត​ប្រធានាធិបតី ត្រូវ​បាន​ឆែកឆេរ​ក្នុង​ករណី​ស៊ើបអង្កេត​លើ​បទ​ឧក្រិដ្ឋ​កម្ម​។ ​យោង​តាម​ដីកា​ដែល​ត្រូវ​បាន​ចេញ ​ក្រោយ​មកឯកសារ​ដែល​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ហើយ​ចំនួន ​១១​ឈុតត្រូវ​បាន​រក​ឃើញ​ពី​រមណីយដ្ឋាន​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ Palm Beach យ៉ាងណាក៏ដោយ​លោក Trump បាន​ទាត់ចោល​ការប្រព្រឹត្ត​ខុស​នោះ​។ ​សេចក្ដីប្រកាស​ដែល​សារព័ត៌មាន​មួយ​របស់​សហរដ្ឋអាមេរិក​ទទួល​បាន រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដៃគូ​របស់​ទូរទស្សន៍ BBC បាន​អាន​ថា ទីភ្នាក់ងារ FBI និង​ក្រសួង​សន្តិសុខ​មាតុភូមិ​នឹង​ធានា​អះ​អាង​ថា អង្គភាព​អនុវត្តន៍​ច្បាប់​ តុលាការ និង​បុគ្គលិក​រដ្ឋាភិបាល​បាន​ដឹង​ពី​ការកើនឡើង​នៃ​ការ​គំរាម​កំហែង និង​ឧបទ្ទវហេតុ​ឧក្រិដ្ឋ​កម្ម និង​អំពើ​ហិង្សា​ជាច្រើន​។​

​សេចក្ដីប្រកាស​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ បុរស​ម្នាក់​ពាក់អាវ​ក្រោះ​ត្រូវ​បាន​នគរបាល​បាញ់​សម្លាប់ ក្រោយ​ប៉ុនប៉ង​ចូល​ក្នុង​ការិយាល័យ​ទុក​ឯកសារ​ក្នុង​ទីក្រុង Cincinnati រដ្ឋ Ohio​។ ​ប៉ុន្មាន​ម៉ោង​មុន​ឧបទ្ទវហេតុ​កាលពី​សប្ដាហ៍​មុន ជន​សង្ស័យ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Truth របស់​លោក Trump ពី​ចេតនា​ចង់​សម្លាប់​ក្រុម​ទីភ្នាក់ងារ​សហព័ន្ធ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        812
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        447
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm