កីឡា​ម៉ូតូ​ទឹក​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ជាតិ​-​អន្ដរជាតិ​ចំនួន ៩ មុន​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/08/16 05:31:41 pm        102

​​ម៉ូតូ​ទឹក៖ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជាគ្រោង​រៀបចំ​ព្រឹត្តិការណ៍​កម្រិត​ជាតិ និង​អន្ដរជាតិ​យ៉ាងហោច ៩​កម្មវិធីមុន​ឈានដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម​លោក ណុះ ស្លេះ ប្រធាន​សហព័ន្ធ ក្រោយ​បញ្ចប់​មហាសន្និបាត​វិសាមញ្ញ​របស់ខ្លួនកាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ក្រោយ​មហាសន្និបាត​វិសាមញ្ញ​នេះ សហព័ន្ធ​កាន់​តែមាន​ភាពរឹងមាំបន្ទាប់ពី​ការកែ​សម្រួល និង​បន្ថែម​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​មួយចំនួន។ តាមរយៈ​នេះ សហព័ន្ធ​បានកំណត់​ផែនការ​រៀបចំ​ការប្រកួត និង​កម្មវិធី​ជាច្រើន រាប់​ចាប់ពី​ការប្រកួត​ Pre-Sea Games ​លើក​ទី​២ ដែល​នឹង​ភ្ជាប់​ការរៀបចំ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ ក៏ដូចជា​ការប្រកួត​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២២ រហូតដល់​ខែមេសា ឆ្នាំ​២០២៣ ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ និង​មន្ដ្រី​បច្ចេកទេសត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមលើក​ទី​៣២ នា​ខែឧសភា ឆ្នាំ​២០២៣។​ ​ដោយឡែក​សមាសភាព​ថ្នាក់ដឹកនាំ​សហព័ន្ធដែល​ត្រូវ​បានសម្រេច​កែសម្រួល​ថ្មី និង​បន្ថែម​ជា​ឯកច្ឆន្ទក្នុង​មហាសន្និបាត​វិសាមញ្ញកាលពី​ម្សិលមិញ គឺមាន​ទីប្រឹក្សា​ជាន់ខ្ពស់​សហព័ន្ធ ៧​រូបរួមមាន​ឯកឧត្តម​បណ្ឌិត អូស្មាន ហាសាន់​, លោក​ Karl Heinrich Kanuf, ឯកឧត្តម ហ៊ីម យ៉ាន​, ឯកឧត្តម វ៉ា ស៊ិន​ភី​រម្យ​, លោក ម៉ិ​ល កាដូ​, លោក ហ៊ុន សាមុត និង​លោកជំទាវ មី​ថុ​នា ភូ​ថង។

រីឯ​សមាសភាព​គណៈកម្មាធិកា​រ​ប្រតិបត្តិគឺមាន​ឯកឧត្តម ណុះ ស្លេះ ជា​ប្រធាន​, ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ​, ឯកឧត្តម នី ផល្លី និង​លោក ហួត សេង​ទ្រី ជា​អនុប្រធាន។ លោក ប៊ូ វិ​រៈ អគ្គលេខាធិការ និង​លោក មាស ម៉ាប់ អគ្គលេខាធិការរង។ លោក សៅ ចន្ថា អគ្គ​ហេរញ្ញិក និង​លោក ញ៉ែម ភី​ណា​រ៉េត ជា​អគ្គ​ហេរញ្ញិក​រង ព្រមទាំង​សមាជិក ២១​រូប​ផ្សេងទៀត។​ ​តាមរយៈ​សមាសភាព​ថ្នាក់ដឹកនាំ​សហព័ន្ធដែល​ត្រូវបាន​ពិនិត្យ និង​កែសម្រួល​ថ្មី​នេះ ប្រមុខ​សហព័ន្ធ​ដដែលបានបង្ហាញ​សុទិដ្ឋិនិយម​ថា នឹង​រួមចំណែក​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​សម្រេចបាន​នូវ​ផ្លែផ្កា​ល្អប្រសើរ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​លើកដំបូងនា​ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm