ព្រឹត្តិការណ៍ AIA-ISF Grand Championship League បញ្ចប់ដោយជោគជ័យ

2022/08/16 05:55:44 pm        110

​បាល់ទាត់៖ ព្រឹត្តិការណ៍​បាល់ទាត់​កុមារ និង​យុវជន AIA-ISF Grand Championship League 2022 វគ្គ​ផ្តាច់ព្រ័ត្របានបញ្ចប់​ហើយ ក្រោយ​ដំណើរ​ការប្រកួត​ជម្រុះ​វិលជុំតាម​រាជធានី​-​ខេត្ត​ជិត​កន្លះ​ឆ្នាំ និង​មាន​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ជាច្រើន​ពាន់​នាក់​ចូលរួម ដើម្បី​ចម្រាញ់​ក្រុម​ខ្លាំងៗ​ប្រចាំ​តំបន់មក​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ ដែល​ធ្វើឡើង​នៅ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ រាជធានី​ភ្នំពេញ កាល​ចុង​សប្ដាហ៍​កន្លងទៅ។​

​ការប្រកួត​ដ៏​ធំ​នេះរៀបចំ​ដោយ​អង្គការ​ផ្កាយ​សមុទ្រ សហការ​ជាមួយ​ក្រុមហ៊ុន AIA Cambodia ខណៈ​ពិធី​បិទ​ការប្រកួតបានធ្វើ​ឡើង​ក្រោម​វត្តមាន​លោកស្រី ពុធ ធីតា ប្រធាន​គណៈកម្មការ​ស្ដ្រីនៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ហើយ​លោកស្រីបានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ។ លោកស្រី​បាន​ជំរុញ​ឲ្យ​កុមារ​រា​-​កុមារី និង​យុវជន​ទាំងអស់ ទោះពី​ទទួលបាន​ជ័យលាភី ឬ​មិនទាន់បានត្រូវខិតខំ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ក្លាយជា​ធនធាន​បន្ដវេន ពិសេស​ដើម្បី​ក្លាយជា​កីឡាករ​-​កីឡាការិនី​អាជីព​នា​ថ្ងៃ​អនាគត។​ ​លោកស្រី ជួប វិច្ឆិកា ជា​ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​អង្គការ​ផ្កាយ​សមុទ្របាន​បញ្ជាក់ថា ឆ្នាំ​២០២២ នេះគឺជា​ឆ្នាំ​ដំបូងដែល​ដៃគូ​របស់​អង្គការ​ផ្កាយ​សមុទ្រ បាន​សហការ​រៀបចំ​កា​រ​ប្រកួតនៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន រួមមាន​ខេត្តកំពត ខេត្តសៀមរាប និង​ខេត្តកំពង់ស្ពឺ​ជាដើម ដោយមាន​វត្តមាន​កុមារ និង​យុវជន​ចូលរួម​ជិត ២,០០០​នាក់ ហើយ​ការប្រកួត​វិលជុំ​នេះដែរ ក៏បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ​ក្នុង​សកម្មភាព​កីឡា សម្រាប់​កីឡា​ការិ​នី​ជិត ៧២៥នាក់​ផងដែរ។

​លោកស្រី​បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង ដែល​ព្រឹត្តិការណ៍​នេះបាន​ដំណើរការ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យតាម​ការគ្រោងទុក ពិសេស​បានផ្ដល់​ឱកាស​ដល់​កុមារ និង​យុវជន​ជាច្រើនដែល​រង​ផលប៉ះពាល់​ដោយសារ​ភាពក្រីក្រ ការ​រើស​អើយ​យេន​ជ័យ និង​ពិការភាព​ជាដើមបាន​ចូលរួម​ប្រកួត បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន ជាមួយនឹង​ស្នាមញញឹម សំឡេង​ហ៊ោ​កញ្ជ្រៀវ និង​ស្មារតី​ស្រលាញ់​កីឡា​របស់​កីឡាករ​-​កីឡាការិនី​ទាំងអស់គ្នា។​ ​ដោយឡែក​ចំពោះ​លទ្ធផលនៃ​ការប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ AIA-ISF Grand Championship League 2022 សម្រាប់​ពាន​កុមារា​អាយុ​ក្រោម ១០​ឆ្នាំ ជើងឯក​បាន​ទៅ​ក្រុមសាមគ្គី​មានជ័យ​កុ​នាគ​ជាយដែន ខេត្តបាត់ដំបង ក្រោយ​យកឈ្នះ​ក្រុម​នគរ​ក្រៅ ខេត្តសៀមរាប ដោយ​លទ្ធផល ៣-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។ រីឯ​ពាន​កុមារី​អាយុ​ក្រោម ១៤​ឆ្នាំ ជើងឯកបាន​ទៅ​ក្រុម​ផ្លូវ​ជីវិត United ខេត្តសៀមរាប ក្រោយ​យកឈ្នះ​ក្រុម​សាល​បឋមសិក្សាកំពូល​មាស ខេត្តកំពត ដោយ​លទ្ធផល ៤-២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។​

​ចំណែក​ពានរង្វាន់​កុមារា​អាយុ​ក្រោម ១៤​ឆ្នាំ ជើងឯក​បាន​ទៅ​ក្រុម King Lion ខេត្តកំពង់ស្ពឺ បន្ទាប់ពី​ក​យកឈ្នះ​ក្រុម​សាលាបឋមសិក្សា​កំពូល​មាស ខេត្តកំពត ដោយ​លទ្ធផល ៤-២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ពាន​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ ជើងឯក​បាន​ទៅ​ក្រុម Feeding Dreams ខេត្តសៀមរាប ក្រោយ​យកឈ្នះ​ក្រុម​សហគមន៍​បាល់ទាត់​ខេត្តកំពង់ស្ពឺ ដោយ​លទ្ធផល ៦-២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm