UN អាច​សម្របសម្រួល​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ​ទៅ​កាន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​របស់​អ៊ុយក្រែន​

2022/08/16 06:20:30 pm        620

​UN៖ អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា អង្គការ​នេះ​មាន​សមត្ថភាព​ផ្នែក​ភស្តុភារ និង​សន្តិសុខ ដើម្បី​ជួយ​គាំទ្រ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ របស់​ក្រុម​អធិការកិច្ច​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ទៅកាន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia របស់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​អ្នកការទូត​រុស្ស៊ី​បាន​ដាក់​លក្ខខណ្ឌ​ដោយ​លើក​ឡើង​ថា ​ផ្លូវ​សម្រាប់​បេសកកម្ម​ទាំងឡាយ​ឆ្លងកាត់​រដ្ឋធានី​របស់​អ៊ុយ​ក្រែ​ន​គ្រោះថ្នាក់​បំផុត​។

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric ក៏បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ផង​ដែរ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ពុំ​មាន​សិទ្ធិ​អំណាច​ហាមឃាត់ ឬ​លុបចោល​សកម្មភាព​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ទេ​។ ​លោក Dujarric កំពុង​ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​ពី​រុស្ស៊ី​ថា​ ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​បាន​រារាំង​ដំណើរ​ទស្សនកិច្ច​ របស់​ក្រុម​អធិការកិច្ច​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ទៅកាន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប ដែល​រុស្ស៊ី​ដណ្ដើម​បាន​កាលពី​ខែ​មីនា ក្រោយ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។​

​លោក​ថា ទាំង​រុស្ស៊ី​ទាំង​អ៊ុយ​ក្រែ​ន​បាន​ព្រមព្រៀងគ្នា​ហើយ។ ប្រទេស​ទាំង​២ បាន​និយាយ​ថា ពួកគេ​ចង់​ឲ្យ​មានដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អធិការកិច្ច​ទី​ភ្នា​ក់ងារ​នេះ។ ប្រមុខ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​លោក Rafael Grossi ​បាន​និយាយ​ថា លោក​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ដឹកនាំ​បេសកកម្ម និង​អំពាវនាវ​ឲ្យ​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​ចូលរួម​សហការ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm