សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​លើក​ពេល​ប្រកួត​កម្មវិធី​ទី​៣ នៅ​ចុងខែ​សីហា​វិញ

2022/08/16 06:31:34 pm        104

​គុនខ្មែរ៖ កម្មវិធី​ទី​៣ នៃ​ព្រឹត្តិការណ៍ “​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក ឬ​ World Fight Kun Khmer Series” ដែល​គ្រោង​រៀបចំ​ការប្រកួត​នា​ថ្ងៃទី​១៧ ខែសីហា​ស្អែក​នេះ ត្រូវបាន​លើក​ពេល​ទៅ​រៀបចំ​ការប្រកួតនា​ថ្ងៃទី​៣១ ខែសីហា​វិញ​ហើយនៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​មួយ​នេះ។​

​មុន​លើក​ពេល​ការប្រកួត​នេះ ស្ថាប័ន​ World Fight ​ដែលជា​អ្នក​ផ្ដួចផ្ដើម​រៀបចំ​ព្រឹត្តិការណ៍​នេះបាន​ផ្គូរ​ផ្គង់​គូប្រកួត សម្រាប់​កម្មវិធី​ទី​៣ របស់ខ្លួន​រួចហើយដោយមាន ៥​គូក្នុងនោះ​អ្នកលេង​គុន​ខ្មែរ ៦​រូបរួមមាន​កីឡាករ ឡៅ ចិ​ន្ទ្រា ជួប​កីឡាករ​បារាំង​ Sebastien Billard, កីឡាករ ប៉ឺ​ត ស​ង្ឃឹ​ប ជួប​កីឡាករ​ថៃ​ Ratchcharoen Sakchatree, ​កីឡាករ ឡៅ ស៊ី​នេ​ត ជួប​កីឡាករ​ថៃ​ Panhod The Baear, ​កីឡាករ រិ​ន សា​រ័ត្ន ជួប​កីឡាករ​ឡាវ​ Khunphonnoi Sor.Khamsing ​និង​កីឡាការិនី សំ សំណាង ជួប​មិត្ត​រួម​ជាតិ លីន ស្រី​ម៉ៅ។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះបាន​ដំណើរ​ការប្រកួត​ចំនួន ២​លើក​រួចមកហើយកាលពី​ខែកក្កដា​កន្លងទៅ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុងចំណោម ១១​កម្មវិធីដែល​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​, គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​កីឡា​គុន​ខ្មែរទៅកាន់​ឆាក​អន្ដរជាតិ ហើយក៏​រួមចំណែក​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm