២០២៣គ្រូបង្រៀននឹងទទួលប្រាក់ខែ១លាន៥សែនឡើង ខណៈបច្ចុប្បន្នទាបបំផុត១លាន២សែនរៀល

2022/08/16 06:35:49 pm        750

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង ហើយគ្រោងនឹងដំឡើង​ប្រាក់ខែ​ជូនគ្រូ​បង្រៀននៅតាមសាលារៀនសាធារណៈនៅឆ្នាំ២០២៣ ​យ៉ាងហោចណាស់តិចបំផុតនឹងទទួលបាន ១លាន៥សែនរៀល ខណៈគិតត្រឹមឆ្នាំ២០២២នេះ ​ទទួលប្រាក់ខែទាបបំផុត ​១លាន ២សែនរៀល រួមទាំង​មានប្រាក់ឧបត្ថម្ភមួយចំនួនផងដែរ ។

ក្នុងសន្និសីទស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំ​ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ​នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២​ ឯកឧត្តមឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួង មានប្រសាសន៍ថា ក្រសួងអប់រំបានបន្តលើកកម្ពស់ ​គុណភាព និង​ជីវភាព​របស់គ្រូបង្រៀន ​ដោយបានយកចិត្តទុកដាក់ធ្វើការជាមួយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បន្តបង្កើនប្រាក់ខែជូនគ្រូបង្រៀនទៅតាមលទ្ធភាព ​របស់រាជរដ្ឋាភិបាល ។

ឯកឧត្តមបានបន្តថា នៅឆ្នាំ២០១៥ គ្រូបង្រៀនទទួលបានប្រាក់ខែចំនួន ចន្លោះពី៥សែនរៀល ដល់១លាន ​២សែនរៀល ហើយនៅឆ្នាំ២០២២ ​ប្រាក់ខែទទួលបានចន្លោះពី​ ១លាន២សែនរៀល ទៅ​២លាន១សែនរៀល ហើយចាប់ពីដើមឆ្នាំ២០២៣ ​នឹងទទួលបាន ​១លាន ៥សែនរៀលយ៉ាងតិច ។

ឯកឧត្តម រស់ សុវាចា ​បានបន្ថែមថា បច្ចុប្បន្នដំណើរការសាលារៀននៅទូទាំងប្រទេស បាន​និង​កំពុងប្រព្រឹត្តិទៅដោយរលូន តាមការគ្រោងទុក បែបគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ដោយ​សិស្សានុសិស្សគ្រប់កម្រិតថ្នាក់​ បានអនុវត្តការរៀនពេញលេញនៅទូទាំងប្រទេស រួមទាំង​បន្តអនុវត្តនូវវិធានការ៣ការពារ ៣កុំ យ៉ាង​ខ្ជាប់ខ្ជួន ។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំសិក្សា២០២១-២០២៣ ​កម្ពុជាមានសាលាមត្តេយ្យសិក្សា និង​សាលារៀនចំណេះដឹងទូទៅទាំងសាធារណៈ ​និងឯកជន ១៨ ៤៣០ និងមាន​សិស្សកំពុង​សិក្សាចំនួនជាង ៣លាន ៥សែននាក់ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm