ការសិក្សា​បង្ហាញ​ថា ​មនុស្ស​ជាង​ ៥​ពាន់​លាន​នាក់​នឹង​ស្លាប់​ដោយសារ​ភាព​អត់ឃ្លាន​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ​

2022/08/16 07:00:15 pm        914

​អ៊ុយក្រែន៖ យោង​តាម​​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ​នៅ​លើ​ទស្សនាវដ្ដី Nature Food ក្រោយ​សង្គ្រាម​នុយក្លេអ៊ែរ​រ​វាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី មនុស្ស​ជាង​ ៥​ពាន់​លាន​នាក់​អាច​ដាច់ពោះ​ស្លាប់ ខណៈ​កម្ទេច​ផេះ និង​ធូលី​ចេញពី​ទីក្រុង​នានា​ ដែល​រង​ការ​ឆេះ​បំផ្លាញ​បាន​រសាត់​ចូល​ក្នុង​បរិយាកាស និង​បាំង​ពន្លឺ​ព្រះអាទិត្យ​បញ្ចេញ​មក​លើ​ភព​ផែន​ដី​។

​ស្រប​ពេល​មាន​មន្ទិល​កាន់​តែ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​អំពី​សង្គ្រាម​នុយក្លេអ៊ែរ ផ្ដោត​លើ​ភាព​ភ័យ​ខ្លាច​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក ការសិក្សា​ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវនៅ​សាកលវិទ្យាល័យ Rutgers នៅ​សហរដ្ឋអាមេរិកបាន​លើក​ឡើង​ថា ការ​រង​ទុក្ខវេទនា​ពិតប្រាកដ​នឹង​កើតមាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នៃ​ជម្លោះ​នេះ នៅ​ពេល​ការ​កាត់ផ្ដាច់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ហើយ​ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​នឹង​កើតឡើង ដោយសារតែ​ឥទ្ធិពល​នៃ​ផលវិបាក​សង្គ្រាម​នុយក្លេអ៊ែរ​មក​លើ​ដំណាំ​ស្បៀង​។

​យោង​តាម​គំរូ​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​ស្រាវជ្រាវ ការ​ប៉ះពាល់​ដោយ​សារភាព​ត្រជាក់​ដែល​អាច​ត្រូវ​បាន​បង្កើត​ឡើង នៅ​ពេល​កម្ទេច​ផេះ​ចេញពី​ការ​ប្រយុទ្ធ​គ្នា​ដោយ​នុយក្លេអ៊ែរ ​បាន​រសាត់អណ្ដែត​ចូល​បរិយាកាស​នឹង​បន្ត​មាន​រយៈពេល​ ១ឆ្នាំ ​ឬ ២​ឆ្នាំ ប៉ុន្តែ​ការកាត់បន្ថយ​សីតុណ្ហភាព​នឹង​បន្ត​រយៈ​ពេល​ជាង ​១០​ឆ្នាំ ហើយក៏​នឹង​កាត់បន្ថយ​ចំនួន​ទឹកភ្លៀង​ផង​ដែរ​។ ភាព​ប្រែប្រួល​ក្នុង​ប្រភព​ស្បៀង​អាហារ​សំខាន់ៗ​រួម​ទាំង​ពោត, ស្រូវ, ស្រូវ​សាលី​និទាឃៈរដូវ និង​សណ្ដែកសៀង​ជាដើម ព្រមទាំង​វាលស្មៅ​សម្រាប់​សត្វ​ពាហនៈ និង​របរ​នេសាទសុទ្ធតែ​ត្រូវ​បាន​ប្រើ​ជា​កត្តា​ក្នុង​គំរូ​នេះ​ទាំងអស់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        936
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        484
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm