ពន្ធដារប្រមូលពន្ធ-អាករបានជាង ២ ២១០ លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែ

2022/08/16 07:08:58 pm        515

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​អនឡាញ ​អនុវត្តបានចំនួនជិត ៨ ៩៥១ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ២១០ លាន​ដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ ស្មើជាង ៧៨% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឲ្យដឹងថា នៅក្នុងខែ កក្កដា ឆ្នាំ ២០២២ នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ចំណូល​អនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ ​មានចំនួនជិត ៩៧០​ ប៊ីលានរៀល ​ត្រូវប្រមាណជាង ២៣៩ លានដុល្លារ ​ស្មើជាង ៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ប្រៀប​ធៀប​នឹង​ចំណូលពន្ធ-អាករប្រចាំនេះ ​ទៅខែកក្កដា ឆ្នាំ២០២១ ​ឃើញថា ​បានកើនឡើងចំនួនជាង ១៥៦ ​ប៊ីលានរៀលប្រមាណជាង ៣៨ លានដុល្លារ ស្មើជាង ១៩%។ចំណែកប្រមូលចំណូលសរុបរយៈពេល ៧ខែ ឆ្នាំ២០២២ នេះវិញ ចំណូលពន្ធ-អាករ ដែលអគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បានជាក់ស្ដែង ​តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មាន​ចំនួនជិត ៨ ៩៥១ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ២១០ ​លានដុល្លារ ស្មើជាង ៧៨% នៃផែនការ​ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ​ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ​កើនឡើងជាង ១ ៩៨៩ ប៊ីលានរៀល ត្រូវជាង ៤៩១ លានដុល្លារ ស្មើជាង ២៨%។

ឯកឧត្តម គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ទោះបីជាមានហានិភ័យ​ដែលបណ្តាល​ពី​ភាពមិនប្រាកដប្រជា ​និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ​រលកនៃការរីករាលដាល និង​បំប្លែង​ឥតឈប់ឈរនៃមេរោគកូវីដ-១៩​ ភាពតាន ​តឹងនៃភូមិសាស្ត្រនយោបាយ ​និងសន្តិសុខ​សកល ដែល​បាន​ជះឥទ្ធិពល​មកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្ដី ​ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូល​ចំណូល​ពន្ធក្នុងឆ្នាំ២០២០, ឆ្នាំ២០២១ ​និងរយៈពេល ៧ ខែ ឆ្នាំ ២០២២ នេះ នៅតែរក្សាបាននូវ​ស្ថានភាព​ល្អប្រសើរ ដោយតែងតែសម្រេចបានគ្រប់ ​និងលើសផែនការ កំណត់ក្នុងច្បាប់​ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ​ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកាសម្រាប់ការ​ចំណាយ​នានា​ របស់រដ្ឋាភិបាល ​ជាពិសេស ​ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm