អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ជួបសម្តេចតេជោស្វែងយល់ពីបញ្ហាសិទ្ធិមនុស្ស និងសេដ្ឋកិច្ចនៅកម្ពុជា

2022/08/16 08:54:59 pm        617

ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៦សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេស​ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ​ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា លោក វិទិត មុនតាប៊ន បានសាទរចំពោះកម្ពុជានូវជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ និងបានគោរពសុំស្វែងយល់ពីសម្តេចនូវបញ្ហាសិទ្ធិមនុស្ស និងសេដ្ឋកិច្ចនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានកំពុងជំរុញ​អនុវត្តគោល​នយោបាយគាំពារសង្គម ជាពិសេសការជួយជនក្រីក្រ​និងជនរងគ្រោះដោយជំងឺកូវីដ១៩ ការដំឡើង​បៀវត្ស​របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ការកែសម្រួលប្រាក់​សោធននិវត្តន៍​មន្ត្រីរាជការ​និងអតីតយុទ្ធជន​ ការអនុវត្ត​សោធននិវត្តន៍​សម្រាប់កម្មករ ​និយោជិត ដែលស្ថិត​ក្រោម​បទប្បញ្ញត្តិ​នៃច្បាប់ស្តីពីការងារ និងការតំឡើងប្រាក់​ឈ្នួល​អប្បបរមារបស់កម្មករនិយោជិត។ ការរីករាលដាលនៃជំងឺកូវីត១៩ បានផ្លាស់ប្ដូរ​សេដ្ឋកិច្ចពិភពលោក ​យ៉ាងខ្លាំងព្រមទាំងបាន​ជះ​ឥទ្ធិពល​លើគ្រប់វិស័យមកលើកម្ពុជា។

ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវវិធានការបន្ទាន់​និង​ស៊ីជម្រៅនិងមានប្រសិទ្ធិភាពដើម្បីគាំទ្រវិស័យសេដ្ឋកិច្ចនិងគាំពារសង្គម មានដូចជាការបញ្ចេញ​កញ្ចប់​ថវិកានិងដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ​និងងាយរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។នេះជាការធានាដល់សិទ្ធិផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ សិទ្ធិរស់រានជាជីវិតត្រូវបានផ្ដល់ជា​អាទិភាព​និង​សិទ្ធិទទួលបានព័ត៌មានតាមរយៈការផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ​ត្រូវបាន​ជូនដល់ប្រជាពលរដ្ឋ។ យុទ្ធសាស្ត្រផ្ការីករបស់កម្ពុជាក្នុងការចាក់ស្រោចវ៉ាក់សាំង covid-19 ដោយ​ឥតគិតថ្លៃនិងគ្មានការរើសអើងរួមទាំងអ្នកទោស និង​ជនបរទេស​បាន​សម្រេចនូវអត្រាការ​ចាក់វ៉ាក់​សាំងជាង ៩៤ភាគរយនៃចំនួនប្រជាជនសរុប៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី

2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm