ភាព​ច្របូកច្របល់​ផ្ទុះឡើង ខណៈ​គណបក្ស​លោក William Ruto ប្រកាស​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត

2022/08/16 09:48:58 pm        147

​កេ​ន​យ៉ា​៖ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អនុ​ប្រធានាធិបតី​កេ​ន​យ៉ា​លោក William Ruto បាន​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​របស់​ប្រទេស​នេះ​។

​ប៉ុន្តែ​ការ​ប្រកាស​នេះ​មាន​ឡើង ​ស្រប​ពេល​ភាព​ច្របូកច្របល់​ផ្ទុះឡើងដោយ​ការ​ប្រទូសរ៉ាយ​បាន​កើត​ឡើង ហើយ​ក្រុម​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ប៉ុន្មាន​រូប​បាន​បដិសេធ​លទ្ធផល​នេះ​។ ​លោកស្រី Juliana Cherera អនុប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោតបាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា លោកស្រី​ និង​គណៈកម្មការ​ ៣​រូប​ទៀត​មិន​អាច​ទទួលយក​លទ្ធផល​នេះ​បានទេ ព្រោះ​លទ្ធផល​ដែល​ត្រូវ​បាន​ដោះស្រាយ​ហើយ​នោះ ​នៅ​តែ​មាន​ភាព​ស្មុគស្មាញ​។​ ប៉ុន្មាន​នាទី​ក្រោយមក​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​លោក Wafula Chebukati បាន​ឡើងលើ​វេទិកា​ប្រកាស​លទ្ធផល​។​

​ក្រុម​អ្នកការទូត​ និង​អ្នក​សង្កេតការណ៍​អន្តរជាតិត្រូវ​បាន​ប្រញាប់​ចាកចេញ​ មុន​ពេល​ភាព​វឹកវរ​ផ្ទុះឡើង​។​ ​ការ​វាយតប់​គ្នា​ក៏បាន​កើតឡើង​ផង​ដែរ ខណៈ​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​លោក Ruto គឺ​លោក Raila Odinga ប្រញាប់​​ឡើង​ទៅ​វេទិកា​។​ លោក Chebukati និយាយ​ថា លោក Ruto ទទួល​បាន​សំឡេង​គាំទ្រ ​៥០% គ្រប់​ចំនួន​ដែល​ត្រូវការ​ដើម្បី​ឈ្នះ​តំណែង​ប្រធានាធិបតី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        28
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        13
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm