Angel Di Maria ស៊ុត​គ្រាប់​ដំបូង​ក្នុងការ​បង្ហាញខ្លួន​ដំបូង​ឱ្យ​ក្លិប​ថ្មី Juventus

2022/08/16 10:02:27 pm        167

​បាល់ទាត់៖ ​កីឡាករ​ចំនូល​ថ្មី​សញ្ជាតិ​អា​ហ្ស​ង់​ទីន Angel Di Maria ដែល​ផ្លាស់​ពី Paris Saint Germain បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់ខ្លួន​ក្នុងការ​បង្ហាញខ្លួន​ដំបូង​ផងដែរ​ឱ្យ​ក្លិប​ថ្មី Juventus យកឈ្នះ Sassuolo ៣-០ សប្តាហ៍​ទី ១ ក្របខណ្ឌ​អ៊ីតាលី Serie A​។

​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី PSG ក្រោយ​ចំណាយពេល ៧ឆ្នាំ​នៅ​ទឹកដី​បារាំង ហើយ​អតីត​កីឡាករ​របស់ Manchester United រូបនេះ​ផងដែរ​ក៏​រកបាន​គ្រាប់​នាំមុខ​ឱ្យ​ម្ចាស់ផ្ទះ Juventus នៅ​នាទី​ទី២៦​។ ​មុន​ចប់​វគ្គ​ទី១ ខ្សែប្រយុទ្ធ​ស៊ែ​ប Dusan Vlahovic បន្ថែម​គ្រាប់​នាំមុខ ២-០ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​មុនពេល​ដែល​អតីត​ខ្សែប្រយុទ្ធ Fiorentina ដដែល​នេះ​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​នៅ​នាទី​ទី៥១ ធ្វើឱ្យ Juventus ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់ខ្លួន​យកឈ្នះ Sassuolo ៣-០​។

​​នេះ​ជាការ​ចាប់ផ្តើម​រដូវ​កាល​ដ៏​ល្អ​សំរាប់​ក្រុម​លោក Massimiliano Allegri បន្ទាប់ពី​បញ្ចប់​រដូវ​កាល​មុន​បាន​ត្រឹម​លេខ៤ ចាញ់​ក្រុម​ជើងឯក AC Milan ដាច់​ដល់​ទៅ ១៦ពិន្ទុ​។ ​សូមបញ្ជាក់ថា ​រដូវ​កាល​ថ្មី​ក្របខណ្ឌ​អ៊ីតាលី Serie A បានចាប់ផ្តើម​សប្តាហ៍​ទី១ របស់ខ្លួន​ដោយ​គ្មាន​ក្រុម​ស្មើគ្នា​ឡើយ ​ខណៈ​ដែល​ក្រុម​ធំ​ដូចជា Napoli, AC Milan, Inter Milan, Lazio, Roma និង Fiorentina ជាដើម​សុទ្ធតែ​ទទួលបាន​បី​ពិន្ទុ​រៀងខ្លួន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm