ឯកអគ្គរដ្ឋទូតចិន៖កុំគិតថាវ៉ាក់សាំងចិន ឬរបស់ប្រទេសណាឲ្យតែជួយពលរដ្ឋខ្មែររួចផុតពីកូវីដបានគឺសុទ្ធតែល្អទាំងអស់

2021/04/27 09:59:58 am        203

ភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា«មិនថាឆ្មាសឬឆ្មាខ្មៅទេ ឱ្យតែចេះចាប់កណ្ដុរសុទ្ធតែជាឆ្មាល្អ» ហើយប្រៀបបានដូចជាវ៉ាក់សាំងការពារមេរោគកូវីដ១៩យ៉ាងដូច្នេះដែរ មិនថាជារបស់ចិន ឬជារបស់ប្រទេសណានោះទេ ឱ្យតែអាចជួយប្រជាជនកម្ពុជាបានរួចផុតពីការរីករាលដាលនូវមេរោគកូវីដ១៩បាន គឺសុទ្ធតែជាវ៉ាក់សំាងល្អទាំងអស់។


 ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ប៊ីធីវី នារសៀលថ្ងៃទី១ មេសា ឆ្នាំ២០២១នេះ លោក វ៉ាង វិនធាន បានលើកឡើងថា សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងចិនត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់ នាពេលបច្ចុប្បន្ននេះជាង ៧០ប្រទេសបានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងចិនជាបន្តបន្ទាប់។ តាមតួលេខវ៉ាក់សាំងដែលត្រូវបានចាក់នៅក្នុងប្រទេសចិនមានចំនួនលើសពី១២០លានដូស ខណៈប្រទេសកម្ពុវិញ អ្នកចាក់វ៉ាក់សាំងចិន មានចំនួនរាប់សិបម៉ឺននាក់ ក៏មិនទាន់ឃើញមានករណីប្រតិកម្មណាធ្ងន់ធ្ងរកើតឡើងដែរ។


 លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា បុគ្គលមួយចំនួនបានបង្កើតពាក្យចចាមអារ៉ាមលើបណ្ដាញអ៊ិនធើណេតថា វ៉ាក់សាំងចិនមិនមានសុវត្ថិភាព បុគ្គលមួយចំនួនធ្វើបែបនេះក្នុងគោលបំណងចង់ទាក់ទាញក្រសែភ្នែកដោយតាមរយៈព័ត៌មានមិនពិតទាំងនេះ ហើយមួយចំនួនទៀតមានគោលបំណងនយោបាយចង់បង្ខូចឈ្មោះចិន និងចង់ជ្រៀតជ្រែកការងារទប់ស្កាត់នឹងវីរុសនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ចិនមានសុភាសិតមួយតែងពោលថា «ការពិតនៃរឿងរ៉ាវអាចយកឈ្នះរាល់ពាក្យចចាមអារ៉ាមទាំងឡាយ»។ សុវត្ថិភាព និងប្រសិទ្ធភាព នៃវ៉ាក់សាំងចិននឹងបង្ហាញបញ្ជាក់ជូនអ្នកទាំងអស់គ្នានាពេលក្រោយនេះ។ ទាក់ទងនឹងពាក្យចចាមអារ៉ាមថា រដ្ឋាភិបាលកម្ពុជាប្រើប្រាស់វ៉ាក់សាំងចិន ដើម្បីសម្លាប់ប្រជាជនខ្លួនជាពាក្យផ្តេសផ្ដាស មិនគួរនិយាយបែបនេះនោះទេ។


 ឆ្លើយតបនឹងការរិះគន់បែបនយោបាយពីមជ្ឈដ្ឋាននានា នាពេលកន្លងទៅទាក់ទងនឹងការប្រើប្រាស់វ៉ាក់សាំងរបស់ចិននៅកម្ពុជានោះ លោកឯកអគ្គរដ្ឋទូតចិន បានសង្កត់ធ្ងន់ថា «ចិនតែងមានសុភាសិតមួយពោលថា «មិនថាឆ្មាសឬឆ្មាខ្មៅទេ ឱ្យតែចេះចាប់កណ្ដុរសុទ្ធតែជាឆ្មាល្អ»។ ដូច្នេះហើយ មិនថាជាវ៉ាក់សាំងចិន ឬវ៉ាក់សាំងផ្សេងទៀតនោះទេ ឱ្យតែអាចជួយប្រជាជនកម្ពុជា ក្នុងការទប់ទល់ជាមួយការយាយីនៃវីរុសកូវីដ-១៩ អាចដើរតួយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ការចាក់វ៉ាក់សាំងប្រភេទណាក៏ដោយសុទ្ធតែជាបញ្ហាបច្ចេកទេសទាំងស្រុង មិនគួរយកវាធ្វើជាឈ្នាន់នៃនយោបាយឡើយ»។


 នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ប៊ីធីវីនេះដែរ លោកទូតក៏បានលើកឡើងផងដែរថា ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក រដ្ឋាភិបាលចិន និងកងទ័ពរំដោះប្រជាជនចិន បានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តមកកាន់ប្រទេសកម្ពុជាដែលជាប្រទេសដំបូងគេក្នុងតំបន់ និងនៅលើពិភពលោក និងបានផ្តល់ជំនួយជាសម្ភារទប់ស្កាត់នឹងវីរុសយ៉ាងច្រើនផងដែរ។ ក្រោយពីវ៉ាក់សាំងចិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការប្រើប្រាស់នៅលើទីផ្សារ ភាគីចិនបានផ្តល់ជំនួយជាវ៉ាក់សាំងមុនគេមកកាន់ប្រទេសកម្ពុជា។ នេះគឺជាអត្ថន័យនៃមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ និងសហគមន៍ជោគវាសនារួមគ្នានោះ។


 សូមបញ្ជាក់ថាកាលពីថ្ងៃទី៧ ខែកុម្ភៈ វ៉ាក់សាំងដែលជាជំនួយជំហានដំបូងរបស់ចិនចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញ ខណៈជំហានទី២​ចំនួន ៧០ម៉ឺនដូស ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅផងដែរ ហើយប្រទេសចិន នឹងបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងដល់ប្រទេសកម្ពុជានាពេលខាងមុខនេះទៀតផងដែរ ដើម្បីជួយដល់ប្រជាជនកម្ពុជាឲ្យរួចផុតពីការបន្តឆ្លងនូវមេរោគដ៏កាចសហាវមួយនេះទៀត ដែលរហូតមកដល់បច្ចុប្បន្ននេះមានប្រជាជនកម្ពុជា ក៏ដូចជាឥស្សរជន កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជកា ធ្វើការចាក់វ៉ាក់សំាងចិន និងវ៉ាក់សាំងដែលជាជំនួយរបស់អង្គការសុខភាពពិភពលោកជាបន្តបន្ទាប់បានចំនួនជាងបួនសែននាក់ហើយនោះ៕​ អត្ថបទ៖ បាន ចក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm