ចក្រភព​អង់គ្លេស​ជា​ប្រទេស​ដំបូង​គេ​អនុម័ត​វ៉ាក់សាំង​ប្រឆាំង​វីរុស​ពីរ​ប្រភេទ​

2022/08/16 10:14:25 pm        699

​អង់គ្លេស៖ ចក្រភព​អង់គ្លេស​បានក្លាយ​ជា​ប្រទេស​ដំបូង​គេ​ ដែល​អនុម័ត​វ៉ាក់សាំង​ប្រឆាំង​វីរុស​ពីរ​ប្រភេទ​ដែល​អាច​ការពារ​ទាំង​វីរុស ​Covid ដើម និង​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron។ ​រដ្ឋមន្ត្រី​និយាយថា វ៉ាក់សាំង​បច្ចុប្បន្ននេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ នៃ​យុទ្ធនាការ​វ៉ាក់សាំង​ដូ​ស​ជំរុញ​នៅ​រដូវ​កាល​ស្លឹកឈើ​ជ្រុះ​។

ក្រុមហ៊ុន Moderna គិតថា ​វ៉ាក់សាំង​ថ្មី​របស់ខ្លួន​ចំនួន ១៣លាន​ដូ​សនឹង​អាច​ប្រើប្រាស់​បាន​នៅ​ឆ្នាំនេះ ប៉ុន្តែ​មនុស្ស ២៦លាន​នាក់​មាន​សិទ្ធិ​ទទួលបាន​តាម​រូបភាព​មួយចំនួន​ នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​។ មន្ត្រី​សុខាភិបាល​និយាយ​ថា ប្រជាជន​គួរតែ​ទទួលយក​វ៉ាក់សាំង​ដូ​ស​ជំរុញ​ណាមួយ​ក៏ដោយ​ដែល​គេ​ផ្តល់​ឲ្យ ខណៈ​វ៉ាក់សាំង​ទាំងអស់​សុទ្ធតែ​ផ្តល់​ការការពារ​។​ ​វ៉ាក់សាំង​ដើម​ដែល​ប្រើប្រាស់​លើ​ជំងឺ​រាតត្បាត ត្រូវបាន​រៀបចំ​ធ្វើ​ឲ្យ​មាន​ភាពស៊ាំ​នៃ​រាងកាយ ​ដើម្បី​ប្រយុទ្ធប្រឆាំង​ទម្រង់​ដំបូង​នៃ​វីរុស​ដែល​បាន​លេចឡើង​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​កាលពី​ចុងឆ្នាំ២០១៩។

ចាប់តាំងពី​ពេលនោះ​មក វីរុស​ Covid បាន​ប្រែប្រួល​ខ្លាំង​បណ្តាល​ឲ្យ​មានការ​លេចចេញ​វីរុស​បំប្លែង​ខ្លួន​ថ្មីៗ ដែល​អាច​គេច​ផុតពី​ការការពារ​ភាពស៊ាំ​មួយចំនួន​របស់​យើង ដែល​វា​បាន​បង្កឱ្យមាន​ការកើនឡើង​ករណី​ឆ្លង​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ វ៉ាក់សាំង​ដើម​នៅតែ​ផ្តល់​ការការពារ​យ៉ាងរឹងមាំ ​ការពារ​ការធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ស្លាប់​។ ​ករណី​វីរុស​កូ​រ៉ូ​ណា​បច្ចុប្បន្នកំពុង​ធ្លាក់ចុះ​នៅ​ចក្រភព​អង់គ្លេស ដែល​កាលពី​នៅ​ពាក់កណ្តាល​ខែ​រហូតដល់​ចុងខែ​កក្កដា មនុស្ស​ប្រមាណ ២.៥លាន​នាក់​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        8
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        56
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm