អតីតមន្រ្តីរាជការ និងយុទ្ធជន៖ ការទទួលបានប្រាក់សោធនបន្ថែមនឹងជួយទប់លំនឹងជីវភាពគ្រួសារ

2022/08/16 10:59:15 pm        616

ភ្នំពេញ៖ អតីតមន្រ្តីរាជការស៊ីវិល និងយុទ្ធជន បានសម្ដែងការសប្បាយចិត្ត ដែលបានទទួលការ​បន្ថែមប្រាក់ សោធននិវត្តន៍ ដែលប្រាក់នេះ នឹងកាន់តែជួយទប់លំនឹងជីវភាពគ្រួសាររបស់ពួកគេ ។

រាជរដ្ឋាភិបាលចេញកម្ពុជា បានសម្រេចបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្រ្តីរាជការស៊ី វិល និងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ដែល ក្រោយទទួលបានការដំឡើងប្រាក់សោធននិវត្តន៍នេះ អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន រស់នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ​ខែសីហានេះ បានប្រាប់BTVឲ្យដឹងថា ការបន្ថែមប្រាក់​ប្រចាំខែនេះ នឹងជួយ ទ្រោលជីវភាពគ្រួសាររបស់ពួគគេឱ្យកាន់តែសមរម្យជាងមុន។

ពួកគេ ពិតបានអរគុណរាជរដ្ឋាភិបាលខ្លាំងណាស់ ចំពោះការគិតគូរអំពីជីវភាពរបស់ពួកគេ។

របបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីយុទ្ធជន ​ត្រូវបានកែប្រែ និងដំ ឡើង៤កម្រិត រួមមាន៖ កម្រិត១. របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្ន ទាបជាង ឬស្មើ៦៧ម៉ឺនរៀល ត្រូវ បន្ថែមដល់៦៩ម៉ឺនរៀល ក្នុងមួយខែ។ កម្រិត២. របបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្ន ចន្លោះចាប់ពី ៦៧ ម៉ឺន១រៀល ដល់ត្រឹម៨០ម៉ឺនរៀល ត្រូវបន្ថែមពីរ២ម៉ឺនរៀលក្នុងមួយខែ។ កម្រិត៣. របបសន្តិសុខសង្គម ប្រចាំខែ បច្ចុប្បន្ន ចន្លោះ៨០ម៉ឺន១រៀល ត្រូវបន្ថែមដល់ត្រឹម៨២ម៉ឺនរៀល ក្នុងមួយខែ និងកម្រិត៤. របប សន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្ន ចន្លោះ៨១ម៉ឺន១រៀលឡើងទៅ ត្រូវផ្តល់បន្ថែមចំនួន១ម៉ឺនរៀល​ក្នុងមួយ ខែ។

អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ក្នុងកម្រិត ណាមួយរួចមកហើយ ​មិនអាចទទួលបានកម្រិត​ផ្សេងទៀតឡើយ។

ដោយឡែក ចំពោះជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១​ ដែលបានធ្វើសមាហរណ កម្មមុនឆ្នាំ២០១៥​ ត្រូវបានបន្ថែមរបបឧបត្ថម្ភជូនអ្នកបម្រើក្នុង១នាក់ ២០ម៉ឺនរៀល ក្នុងមួយខែ។ របប សន្តិសុខសង្គមសម្រាប់អតីតមន្រ្តីរាជការស៊ីវិល​ និងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និង ជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១​ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ នេះបើតាមមាត្រា ១, ២, និង៣ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១១ ខែសីហា នេះ៕

អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm