អាជីវកម្មទេសចរណ៍នឹងរងការដាក់ទោសទណ្ឌ ករណីទទួលទិញសាច់សត្វព្រៃចម្អិនជូនភ្ញៀវទេសចរ

2022/08/16 11:10:16 pm        608

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសថា អាជីវកម្មទេសចរណ៍ រួមមាន ភោជនីយដ្ឋាន KTV ក្លឹបបៀហ្កាឌិន និងអាហារដ្ឋាននានាទៀត នឹងប្រឈមការផាកពិន័យ ដកអាជ្ញាបណ្ណ និងការដាក់ទោសទណ្ឌ ករណីអាជីវកម្មផ្តល់សេវាម្ហូបអាហារនោះ ត្រូវបានពលរដ្ឋរាយការណ៍ ឬអាជ្ញាធររកឃើញថា មានការទទួលទិញសាច់សត្វព្រៃយកទៅចំអិនលក់ជូនភ្ញៀវពិសារ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ​បានថ្លែងប្រាប់BTV នៅថ្ងៃទី១៦ ខែសីហានេះថា ​ស្របពេលដែលបច្ចុប្បន្នក្រសួងបរិស្ថាន បាននិងកំពុងប្រកាស​ផ្សព្វផ្សាយ​ភោជនីយដ្ឋាន និងអាហារដ្ឋាន មិនលក់មុខម្ហូបពីសាច់សត្វព្រៃផងដែរនោះ បណ្តាអាជីកម្មទេសចរណ៍ ដែលផ្តល់សេវាមុខម្ហូបអាហារ នឹងត្រូវទទួលការដាក់ទោសទណ្ឌ ករណីរឹងរុសល្មើសបំរាម ការទទួលទិញសាច់សត្វព្រៃទៅចំអិនលក់ជូនភ្ញៀវពិសារ។

តំណាងមូលដ្ឋានអាជីវកម្មទេសចរណ៍នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានថ្លែងថា បច្ចុប្បន្នក្នុងហាងរបស់គេទទួលទិញតែសាច់សត្វស្រុកមានសាច់គោ ជ្រូក មាន់ ទា ត្រី ដែល​ចិញ្ចឹមរក​បានពីប្រជាពលរដ្ឋមកចំអិនលក់ ហើយពាក់ព័ន្ធនឹងសាច់សត្វព្រៃវិញគឺម្ចាស់ហាងមិន​ទទួល​ទិញមកចំអិននោះទេ ដោយសារម្ចាស់ហាងក៏ចង់ផ្សព្វផ្សាយទប់ស្កាត់​ការហូបមុខម្ហូប​សាច់សត្វព្រៃ និងចង់លុបបំបាត់មុខរបរបរបាញ់សត្វព្រៃដើម្បីលក់ ពិសេសចង់រក្សា​សត្វព្រៃជូនភ្ញៀវទេសចរទៅទស្សនា។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ តាមរយៈអនុវត្តយុទ្ធនាការអន្ទាក់សូន្យ ដើម្បីលុបបំបាត់ការ​ដាក់អន្ទាក់ ​បញ្ឈប់ការជួញដូរសត្វព្រៃរបស់ក្រសួងបរិស្ថាន ​មានភោជនីយដ្ឋាន និងអាហារដ្ឋាន​ប្រមាណ ៥០ទីតាំងនៅខេត្តក្រចេះ មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំជាដើមបាន​ដាក់​ស្លាកប្រកាសមិនលក់មុខម្ហូបពីសាច់សត្វព្រៃជូនភ្ញៀវពិសារ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន​និង​អាហារដ្ឋានផ្សេងទៀត ក៏ដូចជាប្រជាពលរដ្ឋ ទាំងអស់ ​នៅទូទាំងប្រទេសកម្ពុជា ចូលរួមបញ្ឈប់​រាល់ការទិញ លក់ និងបរិភោគសត្វព្រៃ ដើម្បីជាប្រយោជន៍ ទុកសម្រាប់ទាក់ទាញវិស័យ​អេកូ​ទេសចរណ៍ និងទុកសម្រាប់មនុស្សជំនាន់ក្រោយៗទៀតបានស្គាល់៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm