បញ្ហាកូវីដ-១៩ ជួយជំរុញកម្ពុជាឱ្យដើរទៅមុខ១០ឆ្នាំ មុនកាលកំណត់នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ

2022/08/17 12:09:23 am        787

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃថា នៅក្នុងដំណាក់កាលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យកម្ពុជាបានបោះជំហ៊ានទៅមុខ១០ឆ្នាំ មុនកាលកំណត់នៃការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងវិស័យអប់រំ ខណៈកម្ពុជាកំពុងខិតខំយ៉ាងខ្លាំង ក្នុងការធ្វើឲ្យប្រសើរឡើងលើការសិក្សាផ្នែកឌីជីថលនេះ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួង មានប្រសាសន៍ថា ក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ គ្រូបង្រៀននៅកម្ពុជាបានខិតខំរៀនពីការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្រៀនសិស្ស នៅពេលសាលាត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ននាពេលកន្លងមក ។

ឯកឧត្តមបានបន្តថា ដោយដំណាក់កាលនេះហើយ ធ្វើឲ្យកម្ពុជាបានដើរទៅមុខចំនួន១០ឆ្នាំ មុនកាលកំណត់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ហើយក្រសួងនឹងបន្តលើកកម្ពស់ការអប់រំឌីជីថល តាមរយៈអនុវត្តការងារមួយចំនួន ដូចជាការកែលម្អវេទិកាឌីជីថលមានស្រាប់ និងការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថលជាដើម ។

ឯកឧត្តម រស់ សុវាចា បានបន្ថែមថា ក្រសួងអប់រំកំពុងបង្កើនចំនួនសិស្ស និងទាក់ទាញសិស្សនៅមធ្យមសិក្សា និងឧត្តមសិក្សាឲ្យចូលរៀនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជាកត្តាសំខាន់ ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ និងគោលនយោបាយជំរុញឌីជីថលរបស់រាជរដ្ឋាភិបាល ។

អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា ក្រសួងនឹងបង្កើតចំនួនសាលារៀនជំនាន់ថ្មី សាលារៀនស្ទែម និងបង្កើនម៉ោងបង្រៀន និងការបង្រៀនផ្ដោតលើមុខវិជ្ជាស្ទែម, វិនិយោគបន្ថែម និងបង្កើនគុណភាពនៃការបណ្ដុះបណ្ដាលគ្រូមុខវិជ្ជាស្ទែម ឲ្យដល់កម្រិងស្ដង់ដារវិជ្ជាជីវៈ កែលម្អវិធីសាស្ត្របង្រៀនតាមមុខវិជ្ជាស្ទែម ដោយផ្ដោតលើវិធីវិទ្យាសាស្ត្រ និងវិធីរិះរក និងវិធីផ្សេងទៀត សម្រាប់ការបង្រៀនគណិតវិទ្យា និងវិទ្យាសាស្ត្រ ។

ឯកឧត្តម បន្តទៀតថា ក្រសួងនឹងវិនិយោគបន្ថែមលើការបំពាក់សម្ភារឧបទេស និងការធ្វើពិសោធន៍ នៅតាមវិទ្យាល័យធនធាន និងសាលារៀនជំនាន់ថ្មី ហើយជំរុញការបង្កើតថ្មីក្លឹបសិក្សាក្រោយម៉ោងសិក្សា និងពង្រឹងក្រុមប្រឹក្សាយុវជន និងបង្កើតប្រព័ន្ធមានភាពប្រទាក់ក្រឡាគ្នា ដូចជាពិព័ណ៍វិទ្យាសាស្ត្រ ការប្រកួតប្រជែងស្នាដៃ និងការបង្កើតភាពជាដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សា និងក្រុមហ៊ុនឯកជន ៕ អត្ថបទ ៖ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        173
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm