រដ្ឋសភាកម្ពុជា ប្រាប់អាមេរិកថា កម្ពុជាតែងឈរលើគោលនយោបាយបរទេសឯករាជ្យ និងសន្តិសហវិជ្ជមានផ្អែកលើរដ្ឋធម្មនុញ្ញ

2022/08/17 02:23:35 am        730

ភ្នំពេញ៖ ក្នុងជំនួបជាមួយប្រតិភូសភាអាមេរិក នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋសភាកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាឈរលើគោលនយោបាយបរទេសឯករាជ្យ និងអព្យាក្រិតដោយឈរលើសន្តិសហវិជ្ជមានផ្អែកលើរដ្ឋធម្មនុញ្ញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា។

នៅរសៀលថ្ងៃនេះ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា សមាជិកសភា និងមន្ត្រីជាន់ខ្ពស់សភា រួមជាមួយតំណាងរាជរដ្ឋាភិបាល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយ ឯកឧត្តម Edward J. Markey សមាជិកព្រឹទ្ធសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃសភាទាំងពីរ។

ភាគីកម្ពុជា បានសម្តែងការស្វាគមនដ៏កក់ក្តៅដល់គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដោយបានជម្រាបជូនពីដំណើរការរៀបចំបែបបទជូនសភាសហរដ្ឋអាមេរិកជាអ្នកសង្កេតការផ្លូវការរបស់អាយប៉ាក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាជាប្រធាននិងជាម្ចាស់ផ្ទះក្នុងខែវិច្ឆិការឆ្នាំ២០២២នេះ ហើយក៏ធ្វើបទបង្ហាញអំពីដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសចាប់ពីឆ្នាំ១៩៩៨ ដែលកម្ពុជាទទួលបានសន្តិភាពពេញលេញ។ ភាគីកម្ពុជាបានលើកបង្ហាញអំពីអាយុជាមធ្យមរបស់ប្រជាជនខ្មែរ បានកើនពី៥៦ឆ្នាំ នៅឆ្នាំ១៩៩៨ មកដល់៧០ឆ្នាំ នៅឆ្នាំ២០២២ នេះជាការឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខភាពសាធារណៈជាដើម ដោយទទួលបានការជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្តដូចជា ជប៉ុន ចិន កូរ៉េ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងដៃគូរអភិវឌ្ឍន៍អន្តរជាតិនានា។

ជាក់ស្តែងក្រោមជំនួយរបស់ជប៉ុន កម្ពុជាបាននិងកំពុងធ្វើទំនើបកម្មកំពង់ផែក្រុងព្រះសីហនុ ដើម្បីឱ្យភ្ជាប់ការដឹកជញ្ជូនដោយផ្ទាល់ពីកម្ពុជា ទៅសហរដ្ឋអាមេរិក។ កម្ពុជាចង់ឃើញទំនាក់ទំនងនិងកិច្ចសន្ទនា ជាមួយសហរដ្ឋអាមេរិកដែលរឹងមាំ និងច្រើនជាងសព្វថ្ងៃ ក៏ដូចជាការវិនិយោគពីបណ្តាក្រុមហ៊ុនសហរដ្ឋអាមេរិកច្រើនបន្ថែមទៀត។

ក្នុងការពិភាក្សាពាក់ព័ន្ធជាមួយមូលដ្ឋានយោធានៅសមុទ្ររាម ភាគីកម្ពុជាបានបញ្ជាក់ឡើងវិញនូវអ្វីដែល សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនថាមិនមាន និងមិនអនុញ្ញាតឱ្យមាន វត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជានោះឡើយ។ រីឯករណីពាក់ព័ន្ធសំណុំរឿងសកម្មជននយោបាយនានានោះ គឺជាការអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជនល្មើសទូទៅ ហើយជាសមត្ថកិច្ចរបស់តុលាការនិងមិនមែនជាការបំពានទៅលើសិទ្ធិនយោបាយ និងបញ្ចេញមតិរបស់សកម្មជនទាំងនោះទេ។

ទន្ទឹមនេះភាគីម្ពុជាក៏បានជម្រាបជូនគណៈប្រតិភូ អំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដោយរំលេចអំពីទស្សនកិច្ចដ៏ជោគជ័យរបស់ឯកឧត្តម Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកមកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងជំនួបនេះ សភាកម្ពុជា ក៏បានបញ្ជាក់អំពីគោលនយោបាយការបរទេសឯករាជ្យ និងអព្យាក្រឹតដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន ដោយផ្អែកលើរដ្ឋធម្មនុញ្ញកម្ពុជា។

គណៈប្រតិភូសភាអាមេរិកបានថ្លែងអំណរគុណចំពោះរដ្ឋសភាកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានសម្តែងនូវការសាទរចំពោះជំហរកម្ពុជាពាក់ព័ន្ធវិបត្តិនៅអ៊ុយក្រែន និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ទាំងឡាយរបស់កម្ពុជាក្នុងការរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ហើយលើកទឹកចិត្តដល់កម្ពុជាខិតខំប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនចូលរួមដោះស្រាយបញ្ហានានាក្នុងតំបន់ផងដែរ។ គណៈប្រតិភូក៏បានទទួលស្គាល់នូវការអភិវឌ្ឍជឿនលឿនដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាកន្លងមកនេះ៕ អត្ថបទ៖ ឧត្ដម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm