សណ្ឋាគារ ផ្ទះសំណាក់ និងអាជីវកម្មនានានៅកំពត ត្រូវផ្អាកដំណើរការ និងបិទដោយសារកូវីដ

2021/04/27 09:59:58 am        23

កំពត៖ ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខេត្តកំពតមិនមានភ្ញៀវទេសចរច្រើនមកទស្សនាដូចមុននោះទេ ហើយប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ បានឲ្យដឹងថា អាជីវកម្មលើវិស័យទេសចរណ៍ចំនួន ១៥០កន្លែង ត្រូវបានបិទ និងផ្អាកជាបណ្តោះអាសន្ន។ ​

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្រោយផ្ទុះព្រឹត្តិការណ៍ស ហគមន៍ ២០ កុម្ភៈ វិស័យទេសចរណ៍នៅក្នុងខេត្ត មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមអនុវត្តវិធានសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារប ស់ប្រមុខរាជរដ្ឋាភិបាល ពិសេសវិធានការ ៣ការពារ ៣កុំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាយដាលជំងឺកូវីដ១៩ ធ្វើឲ្យចំនួនភ្ញៀវទេសចរមកកម្សាន្តខេត្តកំពតធ្លាក់ចុះខ្លាំង។ ហើយអវត្តមានរបស់ភ្ញៀវទេស ចរបានបង្ខំឲ្យម្ចាស់អាជីវកម្មលើវិស័យទេសចរណ៍ជាច្រើនកន្លែងត្រូវបានបិទ និងផ្អាកជាបណ្តោះអាសន្ន។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា គិតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ទូទាំងខេត្តកំពត មានអាជីវកម្មជាច្រើនត្រូវបានបិទទ្វារ និងផ្អាកបណ្តោះអាសន្ន ក្នុងនោះ មានសណ្ឋាគារ៤កន្លែង បិទ១កន្លែង និងផ្អាក៣កន្លែង, ផ្ទះសំណាក់៤៤កន្លែង បិទចំនួន ១០កន្លែង ផ្អាក៣៣កន្លែង , ភោជនីដ្ឋាន២៣កន្លែង បិទចំនួន១០កន្លែង ផ្អាកចំនួន ១៣កន្លែង, ម៉ាស្សា៣៤កន្លែង បិទមួយ១កន្លែង ផ្អាក៣៣កន្លែង, ខារ៉ាអូខេ៣៤កន្លែងត្រូវបានផ្អាក, បៀលហ្គាឌិន៦កន្លែងផ្អាក , ក្លិប១កន្លែងផ្អាក  ការីទេសចរណ៍ ៤កន្លែង ៣កន្លែងផ្អាក និង បិទ១កន្លែង, រមណីដ្ឋាន ២ន្លែង ត្រូវបានផ្អាក (រមណីយដ្ឋានដូងទេ និងរមណីដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់កោះតាដា) សរុបបុគ្គលិករងផលប៉ះពាល់លើវិស័យទេសចរណ៍ ចំនួន ១២២៩នាក់ ( ស្រី៨៩៥នាក់ )។

គិតមកដល់ថ្ងៃទី២ ខែមេសា ខេត្តកំពតមិនមានអ្នកផ្ទុកជំងឺកូវិដ១៩នោះទេ ហើយអាជ្ញាធរនៅតែបន្តបង្កើនការចុះផ្សព្វផ្សាយ អប់រំវិធានសុវត្ថិភាព និងរិតបន្តឹងការធ្វើដំណើរចេញចូលខេត្ត ពិសេសរិតបន្តឹងវិធានាការ ៣ការពារ ៣កុំ តាមការអំពាវនាវរបស់សម្តេចតេជោ និងបន្តជំរុញប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងជំហានទី២៕ អត្ថបទ៖ ​ អន សារីម

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        146
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm