ពាន​ King Snooker Cup ​ឈានដល់​វគ្គ ៨​នាក់​ចុងក្រោយ​

2022/08/17 05:22:33 pm        208

​ស្នូកឃ័រ៖ ការប្រកួត​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រដណ្ដើម​ពានរង្វាន់​ King Snooker Cup 2022 ​បាន​ឈានដល់​វគ្គ ៨​នាក់​ចុងក្រោយ​ហើយ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ជម្រុះដែលមាន​បេក្ខភាព​ចូលរួម ១៦​រូបកាលពី​ថ្ងៃទី​០៨ ខែសីហា​កន្លងទៅ។​

​សម្រាប់​បេក្ខភាព ៨​នាក់​ចុងក្រោយដែល​ត្រៀម​ប្រកួត​ដណ្ដើម​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់​ដ៏​ធំ​នេះ រួមមាន​កីឡាករ សេង ពិសាខ​បូ​ប្រឹក្ស និង ហ៊ុល សា​រ៉ា​វន្ដ ឈរ​លេខ​១ និង​លេខ​២ នៃ​ពូ​ល​ A​។ កីឡាករ ថា​យ តិច​ហុក និង សុ​ត ខា ឈរ​លេខ​១ និង​លេខ​២ នៃ​ពូ​ល​ B​។ កីឡាករ សាត ច័ន្ទ​វិ​រៈ និង លឹម ចុង​អៀវ ឈរ​លេខ​១ និង​លេខ​២ នៃ​ពូ​ល​ C ​ខណៈ​កីឡាក​ឈរ​លេខ​១ និង​លេខ​២ នៃ​ពូ​ល​ D ​រួមមាន​កីឡាករ ឡេង ចន្ទ​គ្រី​ស្នា និង​កីឡាករ កាំ​ង សុវណ្ណ​រ៉ា ។​ ​ចំពោះ​ការប្រកួត​វគ្គ ៨​នាក់​ចុង​ក្រោយនេះនឹងធ្វើ​ការប្រកួត ២​ថ្ងៃនៅ​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែសីហា​នេះនៅ​ក្លិប​ King Snooker ​ដោយ​ប្រើប្រាស់​រូបមន្ដ​ប្រកួត​ខ្វែង​ពូ​ល ក្នុងនោះ​ថ្ងៃទី​១៧-​សីហា មាន ២​គូគឺ​កីឡាករ សេង ពិសាខ​បូ​ប្រឹក្ស ជួប​កីឡាករ សុ​ត ខា និង​កីឡាករ សាត ច័ន្ទ​វីរៈ ជួប​កីឡាករ កាំ​ង សុវណ្ណ​រ៉ា។

រីឯ​ថ្ងៃទី​១៨-​សីហា គឺមាន ២​គូ​ដូចគ្នារួមមាន​កីឡាករ ហ៊ុល សា​រ៉ា​វន្ដ ជួប​កីឡាករ ថា​យ តិច​ហុក និង​កីឡាករ លឹម ចុង​អៀវ ជួប​កីឡាករ ឡេង ចន្ទ​គ្រី​ស្នា។​ ​សូមបញ្ជាក់ថា ពានរង្វាន់​ King Snooker Cup 2022 ​រៀបចំឡើង​ក្នុង​គោល​បំណង​​បំផុសសកម្មភាព​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ចម្រាញ់​បាន​នូវ​ធនធាន​ឆ្នើមៗ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ខាងមុខ។ នេះ​បើតាម​ការ​បញ្ជា​ក់រប​ស់លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធ​កី​ឡ​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm