រុស្ស៊ីអះអាងថា ​មិនចាំបាច់​ប្រើប្រាស់​នុយក្លេអ៊ែរ​ទេ​សម្រាប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/08/17 05:35:23 pm        1.0 K

​រុស្ស៊ី៖ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រុស្ស៊ី​មិនចាំបាច់​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ ដោយ​ហៅ​ការផ្សព្វផ្សាយ​របស់​បណ្ដាញ​សារព័ត៌មានដែល​ថា ​ក្រុង Moscow អាច​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ ឬ​អាវុធ​គីមី​នៅក្នុង​ជម្លោះ​ថា ​ជា​រឿង​កុហក​ទាំងស្រុង​។ ​

​ថ្លែង​អំឡុង​សន្និសីទ​ស្ដីពី​សន្តិសុខ​អន្តរជាតិ​ក្នុង​ទីក្រុង Moscow រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​និយាយ​ថា តាម​ទស្សនៈ​យោធា​មិន​ចាំ​បាច់​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​ដើម្បី​សម្រេច​គោលបំណង​ដែល​បាន​កំណត់​នោះ​ទេ។ បំណង​សំខាន់​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី ​គឺ​ដើម្បី​រារាំង​ការវាយប្រហារ​ដោយ​នុយក្លេអ៊ែរ​ប៉ុណ្ណោះ​។ ​សារព័ត៌មាន​នានា​កំពុង​ផ្សព្វ​ផ្សាយ​ការ​ទស្សន៍ទាយ​អំពី​ការ​ចោទ​ប្រកាន់​ថា ​រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​តាក់ទិក ដើម្បី​សម្រេច​គោល​ដៅ​នៃ​ប្រតិបត្តិ​ការ​សឹក​ពិសេស​នេះ ឬ​អំពី​ការ​ត្រៀម​ប្រើប្រាស់​អាវុធ​គីមី។ ការ​វាយ​ប្រហារ​ខាង​ព័ត៌មាន​ទាំងអស់នេះ​គឺ​ជា​ការ​កុហក​ទាំងស្រុង​។

​លោក Shoigu ក៏បាន​ចោទប្រកាន់​ប្រតិបត្តិការ​យោធា​របស់​អ៊ុយ​ក្រែ​ន​ផង​ដែរ​ថា កំពុង​ធ្វើតាម​ផែនការ​រៀប​ចំ​ដោយ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ហើយ​ថា សម្ព័ន្ធ​យោធា​ណា​តូ​បាន​បង្កើន​ការ​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​នៅ​ភាគ​ខាងកើត និង​កណ្ដាល​របស់​អឺរ៉ុប​ជាច្រើន​លើក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        757
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        427
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm