ប្រធានាធិបតី​ស្រី​លង្កា​និយាយថា ប្រទេស​នេះ​នឹងមិន​បន្ត​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ទៀត​ទេ​

2022/08/17 06:31:18 pm        444

​​ស្រី​លង្កា​៖ ការិយាល័យ​ប្រធានាធិបតី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ស្រីលង្កា​នឹង​មិន​បន្ថែម​ពេលវេលា​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដែល​បាន​ដាក់​ដើម្បី​គ្រប់គ្រង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ទៀតទេ ខណៈ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​មាន​ស្ថិរភាព​ហើយ​។

​លោក​ប្រធានាធិបតី Ranil Wickremesinghe បាន​អំពាវនាវ​ឲ្យ​រឹត​បន្តឹង​ច្បាប់​រយៈពេល​ ៤​ថ្ងៃ ក្រោយ​អ្នក​កាន់​តំណែង​មុន​របស់​លោក​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​នេះ និង​បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃទី​១៤ ​ខែ​មិថុនា បន្ទាប់ពី​ការ​តវ៉ា​ប៉ុន្មាន​ខែ​ដោយសារតែ​វិបត្តិ​ស្បៀងអាហារ ប្រេងឥន្ធនៈ​ និង​ថ្នាំ​ពេទ្យ​ដ៏​ធ្ងន់ធ្ងរ​។ ​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ដែល​ត្រូវ​បាន​ដាក់​ដោយ​លោក Wickremesinghe គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ហើយ​លោក​មានអំណាច​ក្នុង​ការ​អនុវត្តន៍​ឡើងវិញ​ជា​រៀង​រាល់​ខែ​នៅ​ពេល​ក្រោយ​។​

​ការិយាល័យ​របស់​លោក​ប្រធានាធិបតី​រូប​នេះ បាន​ដកស្រង់​សម្ដី​របស់​លោក​ដោយ​និយាយ​ថា ស្ថានភាព​នៅ​ក្នុង​ប្រទេស​នេះ​មាន​ស្ថិរភាព​វិញ​ហើយ ពុំ​ចាំបាច់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ជា​ថ្មី​ទៀត​ទេ នៅ​ពេល​ដែល​វិធានការ​នេះ​នឹង​បញ្ចប់​នៅ​សប្ដាហ៍​នេះ​។​ ​បទបញ្ជា​នានា​ក្រោម​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន អនុញ្ញាត​ឲ្យ​កងទ័ព និង​នគរបាល​ចាប់ខ្លួន ​និង​ឃុំ​ជនសង្ស័យ​រយៈពេល​យូរ។​ ​យ៉ាង​ណាក៏ដោយ​ការ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​សិទ្ធិមនុស្ស​ថា ​ជា​ពេលវេលា​ឃោរឃៅ​ ដែល​ផ្ដល់​អំណាច​ឲ្យ​ប្រធានាធិបតី​បង្កើត​ច្បាប់ ​និង​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដោយ​គ្មាន​ការពិនិត្យ​ឡើងវិញ​របស់​តុលាការ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        754
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        427
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm