សម្ដេចតេជោ នឹងអញ្ជើញទៅអានសុន្ទរកថាក្នុងមហាសន្និបាតរបស់ UN នាខែកញ្ញាខាងមុខ

2022/08/17 06:56:01 pm        434

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅ​អានសុន្ទរកថា ​នៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) ដោយផ្ទាល់ ​នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅឆ្នាំនេះ សម្ដេចត្រូវទៅអានដោយផ្ទាល់ ព្រោះធ្វើជាប្រធានអាស៊ាន ខណៈឆ្នាំមុនៗអានតាមប្រព័ន្ធអនឡាញ ហើយបន្ទាប់ពីអានសុន្ទរកថារួចរាល់ ​សម្ដេចនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសគុយបា រយៈពេល២ថ្ងៃ គឺថ្ងៃទី២៤ និង២៥ ខែកញ្ញា ។

សម្ដេចតេជោ បានបន្តថា បន្ទាប់ពីទស្សនកិច្ចនៅគុយបា នៅថ្ងៃទី២៥ បន្តឡើងយន្តហោះ ទៅកាន់​ទីក្រុងតូក្យូ ប្រទេសជប៉ុន ដល់ល្ងាចថ្ងៃទី២៦ ហើយនៅថ្ងៃទី២៧ សម្ដេចនឹងចូលរួមបុណ្យសពអតីត​នាយករដ្ឋមន្ត្រី ស៊ីនហ្សួ អាបេ ដែលជាមិត្តភក្តិដ៏ល្អរបស់កម្ពុជា ។

សម្ដេចនាយករដ្ឋមន្ត្រី បន្ថែមថា សម្រាប់នៅខែវិច្ឆិកា ឆ្នាំ២០២២ គឺសម្ដេចមានការមមា​ញឹកខ្លាំង ដោយ​កិច្ចប្រជុំអាស៊ាន នឹងបញ្ចប់នៅថ្ងៃទី១៣ ខែ វិច្ឆិកា ហើយព្រះចៅស៊ុលតងព្រុយណេ នឹងបន្តព្រះរាជទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៤ ​ដោយសម្ដេចត្រូវនៅចរចារ ជាមួយព្រះចៅ​ប្រុយណេ និងដង្ហែរព្រះមហាក្សត្រយើង ដើម្បីរួមពិធីជប់លៀង នៅក្នុងព្រះបរមរាជវាំង និងបន្តទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូណេស៊ី ។

សម្ដេចតេជោ បានបញ្ជាក់ថា ​ករណីកិច្ចប្រជុំ G20 នៅព្រឹកថ្ងៃទី១៥ សម្ដេចនឹងឡើងយន្តហោះទាំង​យប់ថ្ងៃទី១៤ ប៉ុន្តែបើធ្វើនៅល្ងាច ​នឹងឡើងយន្តហោះនៅព្រឹកថ្ងៃទី១៥​ ពេលល្ងាចចូលប្រជុំ ព្រោះជា​ប្រធានអាស៊ាន ត្រូវបានការទទួលអញ្ជើញពីម្ចាស់ផ្ទះ ​បន្ទាប់ចេញពីឥណ្ឌូនេស៊ី សម្ដេចបន្តធ្វើដំណើរ​ទៅទីក្រុងបាងកក ប្រទេសថៃ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ ​ដើម្បីចូលរួមកិច្ចប្រជុំ APEC ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី

2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm