កម្ពុជាកំពុងស្រូបយកឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរកាន់តែច្រើន ចូលរួមជំរុញកំណើនសេដ្ឋកិច្ច

2022/08/17 07:23:30 pm        590

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង ទាក់ទាញឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរកាន់តែច្រើន ដែលផលិតកម្មប្រភេទនេះ បានបង្កើតនូវតម្លៃបន្ថែមខ្ពស់ ដើម្បីជួយរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ​ថ្លែងលើកឡើង ក្នុង​កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃ ១៧ខែសីហា ឆ្នាំ២០២២ នេះថា ការ​ខិតខំ​ប្រឹងប្រែង​គៀងគររកអ្នកវិនិយោគរបស់រាជរដ្ឋាភិបាល ​មកដល់បច្ចុប្បន្នកម្ពុជាទទួលរោងចក្រ សហគ្រាស ជាពិសេសការអភិវឌ្ឍលើវិស័យកម្មន្តសាលមិនមែនកាត់ដេរបានកាន់តែច្រើន និង​បានកំពុងដំណើការ​នៅក្នុងប្រទេស ​ដែលវិស័យនេះបានកំពុងពង្រីកខ្លួនកាន់ធំនៅក្នុងសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិត បន្តថា ​កម្ពុជាពិតជាត្រូវការខ្សែច្រវ៉ាក់ផលិតកម្មប្រភេទនេះ ព្រោះកម្ពុជា​មិន​អាច​ពឹងផ្អែកលើវិស័យឧស្សាហកម្មកាត់ដេរ ​និងវិស័យកសិកម្មតែប៉ុណ្ណោះនោះឡើយ ខណៈដែលវិស័យ​ឧស្សាហកម្ម ​កម្មន្តសាលមិនមែនកាត់ដេរ ​បានកំពុងស្រូបយកធនធានជំនាញ និងបច្ចេកវិទ្យា ជា​ពិសេសបាន​ផ្តល់នូវតម្លៃបន្ថែមខ្ពស់ ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជួយរុញ​កំណើន​សេដ្ឋកិច្ច។

សូមបញ្ជាក់ថា ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ នៅក្នុងឆមាសទី១ ឆ្នាំ ២០២២ ក្នុងនោះកម្ពុជា​បាននាំចេញដូចជា៖ គ្រឿងបំណែកអេឡិចត្រូនិក កង់ ​ផលិតផលពីឈើ ផលិតផល​ប្លាស្ទិច គ្រឿងបន្លាស់រថយន្ត ​និងផលិតផលឧស្សាហកម្មផ្សេងៗទៀត ​មានចំនួនជាង ២ ៦៥៩ លានដុល្លារអាមេរិក ​កើនឡើងប្រមាណជាង ៧៥៩ ​លានដុល្លារអាមេរិក ​ស្មើនឹង ៤០%, បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ២០២១។

ចំណែកវិស័យកាត់​ដេរវិញ រាជរដ្ឋាភិបាល បានប៉ាន់ស្មានថា វិស័យនេះ នឹងរក្សាបានកំណើន ក្នុងអត្រា ១២,២% ក្នុងឆ្នាំ២០២២ ​ដែលគាំទ្រដោយភាពរឹងមាំនៃតម្រូវការខាងក្រៅ, ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​និងការងើបឡើងវិញនៃតម្រូវការក្នុងស្រុក៕

អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm