កងកម្លាំងមធ្យោបាយដឹកជញ្ជូនគ្រូពេទ្យ ស្បៀងគ្រាប់ពូជ ត្រៀមរួចរាល់ជួយសង្គ្រោះក្នុងពេលទឹកជំនន់

2022/08/17 07:45:55 pm        620

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកឡើងពីការត្រៀមខ្លួនរួចរាល់​ក្នុងការ​ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់។

ការត្រៀមខ្លួនរួចរាល់ដែលបានលើកឡើងនេះ រួមមានទាំងកងកម្លាំង មធ្យោបាយដឹកជញ្ជូន គ្រូពេទ្យ ស្បៀងក៏ដូចជាគ្រាប់ពូជផងដែរ។ នេះជាការបញ្ជាក់របស់ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រង​គ្រោះមហន្តរាយ ខណៈខេត្តមួយចំនួនចាប់ផ្ដើមមាន​ការជន់លិច។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាផ្នែកសំខាន់ក្នុងការជួយសង្រ្គោះបន្ទាន់ ខណៈនេះគឺត្រៀមរួចជាស្រេច ជួយសង្រ្គោះប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់។ នេះជាការលើកឡើងរបស់លោក សុទ្ធ គឹមកុលមុនី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រង​គ្រោះ​មហន្តរាយ។ បច្ចុប្បន្នទោះ បណ្ដាខេត្តរងការជន់លិច អាចមានលទ្ធភាពដោះស្រាយដោយ​ខ្លួនឯងប្រាកដមែន ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមរួចរាល់ក្នុងការចុះ​អន្តរាគមន៍ភ្លាមៗ ​ដោយមានកងកម្លាំងជំនាញ ​១៦កង ស្មើនឹងជិត ២០០០នាក់ សុទ្ធតែទទួល​បាន​ការហ្វឹកហាត់ និងបំពាក់សម្ភាររួចរាល់។

ក្រៅពីកងកម្លាំងជំនាញទាំង ១៦កង ក៏មានលេខធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តាម​ក្រសួងស្ថាប័ន ដែលត្រៀមរួចរាល់ ទាំងមធ្យោបាយដឹកជញ្ជូន​ ទាំងក្រុមគ្រូពេទ្យសង្គោះព្យាបាល និង​ស្បៀងគ្រាប់ពូជជួយដល់ពលរដ្ឋរងគ្រោះផងដែរ។

លើសពីចំណុចទាំងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានសាងសង់​ទីទួលសុវត្ថិភាព​ រួចរាល់នៅតាមបណ្ដាខេត្តមួយចំនួន។ ​ទីទួលសុវត្ថិភាពនេះ គឺមាន ៩ ជា​លក្ខណៈស្តង់ដារ ស្ថិតក្នុង កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ លើសពីនេះ ក៏មាន​ទីទួល​សុវត្ថិភាពផ្សេងទៀត ​ជាការជួយសាងសង់ដោយ អង្គការដៃគូ។

ចំពោះការជន់លិចក្នុងពេល​បច្ចុប្បន្ននេះ គឺអាជ្ញាធរខេត្តនីមួយៗ ​មានលទ្ធភាពគ្រប់គ្រាន់ ក្នុង​ការគ្រប់​គ្រងសង្រ្គោះក្នុងភូមិសាស្រ្តដែនដីរបស់ខ្លួន។ ជាក់ស្ដែងពុំទាន់មានការស្នើសុំបញ្ជូន​ក្រុមការងារជួយសង្រ្គោះពិសេស ​របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះទៅអន្តរគមន៍នោះទេ។

យ៉ាងណាម៉ិញបញ្ហាអាកាសធាតុនៅកម្ពុជា គឺបន្តមានភ្លៀងធ្លាក់ជាប្រចាំ។​ នេះបើយោងតាម ក្រសួងធនធានទឹកនិងឧតុនិយម។ ក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែសីហា គឺមានភ្លៀងបន្តធ្លាក់​ ដែលអាចបង្កឱ្យបណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប ​មានជំនន់ទឹកភ្លៀង ដូចជាខេត្ត ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ឧត្តរមានជ័យ។ ចំពោះតំបន់ទំនាបកណ្ដាល ​ដែលអាចមានការប្រឈមជំនន់ទឹកភ្លៀង ​គឺខេត្តកំពង់ធំ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm