គ្រូពេទ្យ OD ពោធិ៍សែនជ័យ ចុះចាក់វ៉ាក់សាំងតាមខ្នងផ្ទះ ជូនពលរដ្ឋចាស់ជរា និងកុមារ ក្នុងខណ្ឌកំបូល

2022/08/17 10:08:00 pm        586

ភ្នំពេញ៖ ក្រុមការងារគ្រូពេទ្យ នៃការិយាល័យសុខាភិបាល ស្រុកប្រតិបតិ្តពោធិ៍សែនជ័យ (ហៅកាត់OD ពោធិ៍សែនជ័យ) នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានចុះចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី និងវ៉ាក់សាំងការពារជំងឺ១១មុខ ជូនកុមារ តាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ចាប សុវណ្ណ ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃការិយាល័យស្រុកប្រតិបតិ្តពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យរបស់យើង បានចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន​ប្រជាពលរដ្ឋ និងវ៉ាក់សាំងការពារជំងឺ១១មុខជូនកុមារ ​នៅតាមខ្នងផ្ទះ ​ក្នុងភូមិរស់នៅរបស់ពួកគាត់ ដើម្បីផ្តល់វ៉ាក់សាំងជូនពួកគាត់ ​ដែលមិនបានទទួលពេញលេញ ហើយប្រសិនបើកុមារខ្វះនៅ​វ៉ាក់សាំង​ណាមួយ​ យើងត្រូវចាក់វ៉ាក់សាំងជូនកុមារភ្លាមៗតែម្តង ​និងការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រសិន​បើពួកគាត់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ គឺយើងក៏ត្រូវចាក់វ៉ាក់សាំងជូនពួកគាត់ផងដែរ ដោយ​ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ។

ដូច្នេះក៏សូមផ្តាំផ្ញើដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ មេត្តាចុះទៅតាមខ្នងផ្ទះ និងសហការ​ជាមួយ​មេភូមិ និងអ្នកស្ម័គ្រចិត្តភូមិ ដើម្បីជួយស្វែងរកប្រជាជន​ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ និងកុមារ ដែលខកខានមិនបានទទួលវ៉ាក់សាំងការពារជំងឺ១១មុខ ឲ្យមកទទួលវ៉ាក់សាំង​គ្រប់ចំនួន។

ទន្ទឹមនឹងនោះ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល បាន​បង្ហាញ​ពីកី្តសប្បាយរីករាយ​ ដោយទទួលបានការយកចិត្តខ្ពស់ពីក្រុមគ្រូពេទ្យ OD ពោធិ៍សែនជ័យ បាន​ចុះមក​ដល់ផ្ទះពួកគាត់ផ្ទាល់ ​ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ចាប់ពីដូសមូលដ្ឋាន រហូតដល់​ដូសជំរុញ​ ព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺ១១មុខជូនកូនៗរបស់ពួកគាត់ ជាពិសេស​សូមគោរព​ថ្លែងអំណរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ។

ជាចុងក្រោយលោក ចាប សុវណ្ណ បានបញ្ជាក់ទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងតាម​ខ្នងផ្ទះប្រជា​ពលរដ្ឋនេះ គឺទទួលបានការចង្អុលបង្ហាញពីមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងមួយផ្នែក​ទៀតទទួលបានការគាំទ្រពីអង្គការ ហ្គាវី ដើម្បីអនុញ្ញាតឲ្យក្រុមការងារគ្រូពេទ្យ ផ្តល់​វ៉ាក់សាំងជូនប្រជាពលរដ្ឋ ​និងកុមារ ដែលសេសសល់ មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំង​ការពារជំងឺ១១មុខ​ និងក្នុងនាមប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ សូមអំពាវនាវ​ដល់​ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលវ៉ាក់សាំងកូវីដ១៩ និងកុមារ មិនទាន់​បានទទួល​វ៉ាក់សាំងការពារ១១មុខ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងពីក្រុមការងារគ្រូពេទ្យ នៅតាមភូមិ ដែលក្រុមគ្រូពេទ្យចុះទៅចាក់វ៉ាក់សាំងជូន និងសូមអញ្ជើញមកទទួលវ៉ាក់សាំង​នៅ​តាមមណ្ឌល​សុខភាព ដែលនៅជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ​ដើម្បីការពារជំងឺកូវីដ១៩ កុំឲ្យមាន​ការរីករាល​ដាលក្នុងសហគមន៍ ដូចកាលពីពេលកន្លងមកទៀត៕

អត្ថបទ រដ្ឋា




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm