Nick Kyrgios ឡើង​ជុំ​ទី​២ Cincinnati Open តែ Coco Gauff មាន​របួស​ដក​ខ្លួន​ពី​ការប្រកួត​

2022/08/17 10:18:37 pm        68

​​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លំដាប់​កំពូល​របស់​អូស្ត្រាលី Nick Kyrgios បាន​បន្តដំណើរ​ឡើង​ជុំ​ទី២ ហើយ​នៃ​ព្រឹត្តិការណ៍​ Cincinnati Open នៅ​សហរដ្ឋអាមេរិក​។ ​កីឡាករ​វ័យ ២៧ឆ្នាំ​រូប​នេះ​បាន​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Alejandro Davidovich Fokina ដោយ​លទ្ធផល ៧-៥ និង ៦-៤ ប្រើ​ពេល ១ម៉ោង ៣១នាទី​។

​​ជ័យជំនះ​នេះ​ធ្វើឱ្យ Nick Kyrgios បន្ត​ដំណើរ​ជួប​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក Taylor Fritz​។ ​ផ្ទុយ​ពី Kyrgios កីឡាករ​អូស្ត្រាលី​មួយ​រូប​ទៀត Thanasi Kokkinakis មិន​អាច​ឈាន​ទៅ​ជុំ​បន្ត​បានទេ​ក្រោយ​ចាញ់​កីឡាករ​អ៊ីតាលី Jannik Sinner ដោយ​លទ្ធផល ៦-៧(៧-៩), ៦-៤ និង ៧-៦(៨-៦)​។ ​ជ័យជំនះ​របស់ Jannik Sinner គឺ​ស្ថិត​ក្នុង​ថ្ងៃកំណើត​របស់​គេ​តែ​ម្តង​ឈាន​ចូល​វ័យ ២១ឆ្នាំ​។ ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ កីឡា​ការិនី​អាមេរិក Coco Gauff ដែល​គេ​ស្គាល់​ថា​ជា Serena Williams តូច​នោះ​បាន​ដក​ខ្លួន​ចេញពី​ការប្រកួត​ដោយសារ​របួស​កជើង​។

​អតីត​ជើងឯក​រង French Open វ័យ ១៨ឆ្នាំ Coco Gauff បាន​យកឈ្នះ​សិត​ដំបូង​លើ​កីឡាការិនី​ឆេ​ក Marie Bouzkova តែ​របួស​ធ្វើឱ្យ​នាង​មិនអាច​បន្ត​ការប្រកួត​បាន​នៅពេល​នាំមុខ​សិត​ទី​ពីរ ១-០​។ ​របួស​កជើង​នេះ​ក៏បាន​ធ្វើឱ្យមាន​ក្តីបារម្ភ​សំរាប់ Coco Gauff ដែរ​ស្រប​ពេលដែល​ព្រឹត្តិការណ៍ Grand Slam, US Open ខិតជិត​ឈានចូល​មកដល់​នៅ​ចុងខែ​នេះ​។ ​ដោយឡែក​កីឡាការិនី​ជប៉ុនដែល​ធ្លាប់​ឈ្នះ​ពាន Grand Slam បួន​លើក Naomi Osaka បាន​ធ្លាក់​ត្រឹម​ជុំ​ដំបូងប៉ុណ្ណោះ​ក្រោម​ស្នាដៃ​កីឡាការិនី​ចិន Zhang Shuai ៦-៤ និង ៧-៥​។ ​នេះ​ជា​បរាជ័យ​ទី៦ ក្នុងចំណោម ៨ប្រកួត​ចុងក្រោយ​សំរាប់ Naomi Osaka៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        113
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm