វិនិយោគិនថៃ ចាប់ផ្តើមចូលមក ស្វែងរកសក្តានុពលវិនិយោគនៅកម្ពុជា

2022/08/18 12:00:01 am        523

ភ្នំពេញ៖ វិនិយោគិន​មក​ពី​ប្រទេស​ថៃ​ជា​ច្រើន បានចាប់អារម្មណ៍ និងចូលមកសិក្សាស្វែងយលអំពីសក្តានុពលវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជាបណ្តើរៗហើយ បន្ទាប់ពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ។

​លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងក្នុង​ជំនួបពិភាគ្សា​ការជាមួយ​ប្រតិភូ​មក​ពីប្រទេសថៃ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ នេះថា ក្នុងរយៈពេលជាង ២ឆ្នាំ បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បានផ្ទុះឡើង វិនិយោគិនថៃជាច្រើន បានរង់ចាំពេលវេលា និងឱកាសដើម្បីចុះមកធ្វើការសិក្សា ស្វែងយល់ អំពីសក្តានុពល​វិនិយោគ​នៅព្រះរាជាណាចក្រកម្ពុជា ខណៈដែលក្រុមហ៊ុនបានជាច្រើនចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសគោលដៅ​វិនិយោគ​ដ៍យ៉ាងសំខាន់របស់ពួគគេ។

លោកស្រីបន្តថា ចំពោះការចាត់ទុកកម្ពុជា គឺជាប្រទេសគោលដៅនេះ ព្រោះកម្ពុជា គឺជាប្រទេសដែលមាន​ស្ថេរភាព​នយោបាយ​ល្អប្រសើរ និងរឹងមាំ ជាពិសេសច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា បានបើកទូលាយ និងបង្ក​លក្ខណៈ​ងាយស្រួលដល់អ្នកកវិនិយោគដូចជា ការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម អាចធ្វើការ​ផ្គត់ផ្កង់​ទៅដល់​រោងចក្រ សហគ្រាស ដោយមិនជាប់អាករតម្លែបន្ថែមផ្សេងៗ ដែលចំណុចទាំងអស់នេះ បានធ្វើឲ្យវិនិយោគទុកបរទេស ជា​ពិសេសក្រុមវិនិយោគថៃ បានចាប់អារម្មណ៍យ៉ាងខ្លាំង។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល បញ្ជាក់បន្ថែមថា៖ ក្រុមហ៊ុនថៃជាច្រើន បានចាប់អារម្មណ៍​អំពីការ​វិនិយោគ​លើវិស័យ​កសិក​ម្មដូចជា៖ ការវិនិយោគលើដំណំាឧស្សាហកម្ម ទំពាងបាយជូរ ការដាំដុះផ្កា រោងចក្រផលិតជីកសិកម្មជាដើម ចំ​ណែក​វិស័យឧស្សាហកម្ម វិនិយោគិនបានចាប់អារម្មណ៍ លើការវិនិយោគវិស័យម្ហូបអាហារ និងភេសជ្ជៈ និងវិស័យ​សហ​គ្រាស​ធុនតូច និងមធ្យមជាដើម ជាក់ស្តែងនៅពេលនេះ ធុកិច្ចថៃបានចាប់អារម្មណ៍​អំពីការវិនិយោគលើ​វិស័យ​សុខាភិ​បាល និងការផ្សព្វផ្សាយពីសេវាព្យាបាលទៅកាន់ប្រទេសថៃ ខណៈដែលថៃបានចាត់ទុកកម្ពុជា គឺជាជំរើសទី១ ក្នុង​ចំណោម​ប្រទេសជាច្រើនទៀតក្នុងអាស៊ីអាគ្នេយ៍៕ អត្ថបទ៖ សុន រ៉ាឌី​



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm