ក្រសួងការងារ នឹងដោះស្រាយដោះស្រាយបញ្ហា ប្រាក់បៀវត្សកម្មកររោងចក្រកាត់ដេរឱ្យចប់នៅសប្តាហ៍ក្រោយ

2022/08/18 12:10:33 am        697

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដោះស្រាយបញ្ហាវិវាទប្រាកបៀវត្សកម្មករកម្មការនីរោងចក្រ Canteran Apparel (Cambodia) Co Ltd ឱ្យចប់ជាស្ថាបពរនៅសប្តាហ៍ក្រោយ។​

​ការបញ្ជាក់របស់ក្រសួងនេះ គឺធ្វើឡើង​បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល​ បានបានស្តីបន្ទោស និងចោទជាសំនួរទៅឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីការព្រងើយ​កន្តើយ​ចំពោះ​សុខទុក្ខ​របស់​កម្មករ​ដែល​មាន​ការ​រំលោភបំពានការងារ។

ថ្លែងប្រាប់ព័ត៌មាន BTV នៅរសៀលថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តម​ ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានរៀបចំចាត់ចែងអនុវត្តអនុសាសន៍សម្តេចតេជោ ដែលបានមានប្រសាសន៍ព្រឹកមិញនេះឲ្យចប់សព្វគ្រប់នៅក្នុងសប្តាហ៍នេះ។

ឯកឧត្តម ហេង សួរ បន្តថា រាជរដ្ឋាភិបាល នឹងប្រើថវិកាបុរេប្រទានជាមុន ហើយនឹងរកវិធានការទូទាត់ពីនិយោជកតាមនីតិវិធីច្បាប់តាមក្រោយ។

រោងចក្រកាត់ដេរសំលៀកបំពាក់ Canteran Apparel (Cambodia) Co Ltd មានទីតាំងស្ថិតនៅងត្រពាំងថ្លុង ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

នៅរសៀលថ្ងៃដដែលនេះ​ កម្មករកម្មការនីរោងចក្រខាងលើនេះ ប្រមូលផ្តុំគ្នា​មុខរោងចក្រ ឈររូបថតប្រមុខរាជរដ្ឋាភិបាល បានសាទរទៅនឹងចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករកម្មការនីដែលកំពុងជួបវិវាទប្រាក់ខែជាមួយម្ចាស់រោងចក្រ៕ អត្ថបទ៖ ឈិត​ បូរ៉ាវី 



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm